
ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងជំនាញជលផលក្រោមឱវាទមានមន្ត្រីសង្កាត់នេសាទ ផ្នែកនេសាទ មន្ត្រីខណ្ឌរដ្ឋ បាលជលផល និងសហគមន៍នេ សាទមានគ្នាសរុបចំនួន ២៤ នាក់ប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន៥គ្រឿង ។
-ការចុះបង្ក្រាប បទ ល្មើសនេសាទនេះនៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ ក្នុងរដូវបិទនេសាទ នៅចំណុចភ្នំទេពី , ចំ ណុចអង្គរទ្វីប និង តំបន់អភិរក្សស្ដីដកគង ស្ថិតក្នុ ងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុកជលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលរួមមាន៖
-១. បានរើរុះ និងបំផ្លាញរបាំងស្បៃមុងចំនួន ៣៥ កន្លែងមានប្រ វែង ២ពាន់ម៉ែត្រ. លបលូស្បៃមុងចំនួន ៣៥ គ្រឿង , បងគោលចំនួន ៨០០ ដើម , ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ ៣០០ គីឡូ ក្រាម ។
-២ . រុះរើបំផ្លាញ របាំងសាច់អួនចំនួ ន ៤ កន្លែង មានប្រវែង ៦០០ ម៉ែ ត្រ , លបលូសាច់អួន ចំនួន ៦ គ្រឿ ង , បង្គោលចំនួន ៣០០ ដើម និងចាក់លែងកូនត្រូចម្រុះចំនួន ៥០ គីឡូ ក្រាម ចូលក្នុងទន្លេវិញផងដែរ ។
- សមត្ថកិច្ចជលផលចុះបង្ក្រាបខាងលើបានសុំនូមពរ តាមរយះ គេហទំព័រ www.kmtvnews.com សូមអំពាវនាវ ដល់បងប្អូនប្រជានេសាទដែលប្រកបមុខរបរ នេសាទទាំងអស់នៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ពិសេសនៅ ចំណុចខាងលើមេត្តាកុំឲ្យប្រកបមុខរបរ ដែលជាឧបករណ៍ ខុសច្បាប់ទាំងនេះ ព្រោះវាធ្វើឱ្យរលាយហិនហោចដល់មច្ឆាជាតិក្នុងបឹងទន្លេសាបរបស់យើងនេះ និងមួយវិញទៀតបងប្អូនប្រឈមចំពោះមុខច្បាប់ទៀតផង ។ ដូច្នេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាទុកយូរអង្វែងឲ្យដល់កូនចៅយើងចំនួនក្រោយផងដែរ៕