លើកទីមួយហើយដែល រដ្ឋបាលស្រុកបរិបូណ៌ និងអ្នកសារព័ត៌មាន ជួបពិភាក្សាសំណេះសំណាលគ្នាឱ្យបានស្និទ្ធ ស្នាល ដើម្បីរួមគ្នាជួយដល់សង្គមជាតិ

កំពង់ឆ្នាំង៖ នៅក្នុងពិធីសំណេះសំណាល រដ្ឋបាលស្រុកបរិបូណ៌នឹងក្រុមអ្នកសារព័ត៌មាន នៅក្នុងស្រុកបរិបូណ៌ប្រមាណ៥អង្គភាពនិង លោកយិនសារិន អភិបាល ខណៈអភិបាលស្រុក និងលោកផល សុភាព អភិបាលរងស្រុកបរិបូណ៌ បានជួបសំណេះសំណាល ឱ្យមានការជិតស្និទ្ធ និងរួមគ្នាជួយដល់សង្គមជាតិ ព្រោះថា អង្គភាពទាំងពីរនេះមានគោលដៅស្របគ្នាក្នុងការជួយដល់សង្គមជាតិ ក្នុងនោះសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយនឹងបន្តធ្វើការផ្សព្វផ្សាយ រាល់សមិទ្ធផល ផ្សេងៗ ដែលបានមកពីការខំប្រឹងប្រែងរបស់ថ្នាក់ស្រុកដែលបានអភិវឌ្ឍនាពេលកន្លងមក និងបន្តអភិវឌ្ឍបន្តទៀតក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

ក្នុងពិធីសំណេះសំណាលនេះ នៅសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោកយិនសារិនបានមានប្រសាសន៍ថា ការជួបជុំអ្នកសារព័ត៌មាន នៅពេលនេះគឺជាការជួបជុំលើកទីមួយហើយសម្រាប់រដ្ឋបាលស្រុកបរិបូណ៌ គឺចង់បង្កើតឲ្យមានភាពស្និទ្ធស្នាលរវាងអ្នកសារព័ត៌មានក្នុងការរួមគ្នាទប់ស្កាត់នូវបទល្មើសនានាមានដូចជា ចរាចរណ៍ គ្រឿងញៀន និងបទល្មើសផ្សេងៗពិសេស ផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានទូលំទូលាយ ក្នុងគោលបំណងទប់ស្កាត់នៃការរីករាលដាលនៃជំងឺ covid 19 ការផ្សព្វផ្សាយព័ត៌មានរបស់បងប្អូនជាអ្នកសារព័ត៌មាន ក៏ដើម្បីជួយដល់សង្គមជាតិទាំងអស់គ្នា។

លោកយឹម សារិន និងលោកផល សុភាព បានលើកសរសើរថា រយៈការកន្លងមកអ្នកសារព័ត៌មានស្រុកបរិបូណ៌ ក៏បានជួយប្រឹងប្រែងធ្វើការផ្សព្វផ្សាយនូវស្នាដៃរបស់រដ្ឋបាលស្រុក ដែលបានខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋមិនគិតយប់ថ្ងៃ ធាតុអាកាសក្ដៅត្រជាក់ និងបានអភិវឌ្ឍន៍លើគ្រប់វិស័យនាពេលកន្លងមក។ ជាមួយគ្នានោះ លោកក៏បានសំណូមពរដល់អ្នកសារព័ត៌មាន សូមសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមានកិត្តិយស ជៀសវាងការសរសេរប្រាស់ចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ដែលនាំអោយប៉ះពាល់លើសិទ្ធិអ្នកដទៃជាដើម។

ក្រុមអ្នកសារព័ត៌មាន ក៏បានស្នើសុំឱ្យលោកអភិបាលស្រុក បង្កើតជាគ្រុប តេលេក្រាម ដើម្បី បង្កើនការសហការជាមួយអ្នកសារព័ត៌មាន ទាក់ទងទៅនឹងព័ត៌មានទាំងឡាយណា ដែលអាចផ្សព្វផ្សាយបានសូមផ្ដល់មក ក្រុមអ្នកសារព័ត៌មាន និងធ្វើការផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលផ្សេងៗដែលកងកម្លាំងបានខិតខំអនុវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *