លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានយកអំណោយផ្ទាល់ខ្លួន យកទៅចែកជូនប្រជាពលរដ្ឋចំនួន ១០ គ្រួសារ កំពុងធ្វើចិត្តាឡីស័ក នៅក្នុងភូមិឆ្នុកទ្រូ

ខេត្តកំពង់ឆ្នាំង៖ លោកសាំង គឹមសន មេឃុំឆ្នុកទ្រូបានអញ្ចើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១០ គ្រួសារ ដែលកំពុងធ្វើចិត្តាឡីស័ក នៅស្របផ្លូវលេខ៥២ចំណុចសាលាដំណាក់ដើមចង្កែង ស្ថិតនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។

-លោកសាំង គឹមស៊ន បានចុះសួរសុខទុក្ខ សំណេះសំណាលនិងចែកអំណោយ ដល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ ដែលកំពុងធ្វើចិត្តាឡីស័ក នៅព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២១ ជាមួយគ្រួសារដែលមានឈ្មោះ ៖
១. សាន ង៉ា
២.យស់ សុំភាស់
៣. យស់ វណ្ណៈ
៤.យស់ ស្រីពុធ
៥.មុំ សាវុន
៦.ទាវ នា
៧.ម៉ម ស្រី
៩.ឆេង គន្ធា
១០.សឿន សុខណា នៅចំណុច យុគន្ធរ ។

  • លោកសាំង គឹមស៊ន បានយកចំណាយចែលជូនផ្ទាល់ដៃ ដោយក្នុង ១គ្រួសារៗទទួលបានអង្ករ២៥kgនិងមីភ្លៅមាន់ចំនួន២៥កញ្ចប់។

-នាឱកាសនោះលោកសាំង គឹមស៊ន បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនដែលកំពុងធ្វើចិត្តាឡីស័ក នៅក្នុងភូមិឆ្នុកទ្រូទាំងអស់ដោយលោក ផ្ដាំផ្ញើឱ្យបងប្អូនត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនៃការរីករាលដាលកូវីត-១៩ លោក មើលឃើញ បងប្អូនជួបការលំបាកផ្នែកសេដ្ឋកិច្ច ធ្លាក់ចុះ ទើបលោក និងគ្រួសារបានយកថវិការផ្ទាល់ខ្លួនយកទៅទិញអង្ករនិង មី ដែលបានផ្ដល់ជូនបងប្អូននាពេលនេះ ទោះចំនួនតិចតួច ក្ដី មិនសមល្មមនឹងការខ្វះខាតរបស់ក្រុមគ្រួសារ បងប្អូន ប៉ុន្តែ ក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត និងមួយរយៈពេលដែរ ។

  • ករណីនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ស្របនឹងពាក្យស្លោក{ខ្មែរស្រឡាញ់ខ្មែរ}នៅក្នុងគ្រាក្រក្នុងគ្រាមានអាសន្នសម័យកូវីត-១៩ផងដែរ។

-សកម្មភាព មនុស្សធម៍របស់លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូខាងលើនេះ សឲ្យឃើញ ជាមន្ត្រីគំរូមួយដ៏ល្អ ស្របនឹងពាក្យស្លោក មន្ត្រីបំរើរាស្ត្រ ក្នុងនាមជាមេដឹកនាំ ដែលតែងតែយកចិត្តទុកដាក់គិតគូ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក សាំង គឹមស៊ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀតនិងបន្តការប្រុងប្រយ័ត្នការពារខ្លួន អោយបានខ្ជាប់ខ្ជួន ខណៈនៅពេលនេះ ជំងឺ កូវីដ-១៩ កំពុងរីករាលដាលដោយគ្រូពេទ្យពិនិត្យឃើញ វិជ្ជមាន មកលើ ប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូជាបន្តបន្ទាប់ មានកំណើតកើតឡើង វិជ្ជមានជាង ១០នាក់ និង ស្លាប់ម្នាក់ មិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ ។

  • សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់ការពារខ្លួន តាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល (៣ការពារ និង ៣កុំ)ឲ្យបានខ្ជាប់ខ្ជួន ៖

-៣(ការពារ)
១.ពាក់ម៉ាស់
២.លាង ដៃ
៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ

-(៣កុំ)
១.កុំចូលទៅកន្លែងបិទជិត
២.កុំទៅកន្លែងដែលមានមនុស្សច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម ឲ្យបានខ្ជាប់ខ្ជួន ៕

Leave a Reply

Your email address will not be published. Required fields are marked *