ក្រុមការងារ ស.ស.យ.ក ស្រុក បរិបូរណ៍និង អាជ្ញាធរឃុំឆ្នុកទ្រូដឹកនាំដោយលោក ផល សុភាព និងលោកសាំង គឹមស៊នបាននាំអំណោយរបស់ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងនិងអំណោយសប្បុរសជនយកទៅឧបត្ថម្ភ គ្រួសារមានកូនភ្លោះ៣នាក់នៅភូមិកំពង់ព្រះ

ខេត្តកំពង់ឆ្នាំង៖ ​នៅព្រឹកថ្ងៃទី១០ កក្កដា ២០២១ម្សិលមិញ ក្រុមការងារស.ស.យ.ក ស្រុក បរិបូរណ៍អាជ្ញាធរស្រុកនិងអាជ្ញាធរឃុំឆ្នុកទ្រូដឹកនាំដោយលោក ផល សុភាព អភិបាលរង ស្រុកបរិបូរណ៍ លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូនិងលោកសេង ឌីមេប៉ុស្ដ៍ឃុំឆ្នុកទ្រូបានចុះសួរសុខទុក្ខនិងពាំនាំនូវ អំណោយ របស់សប្បុរសធម៌យកទៅចែកជូនគ្រួសារក្រីក្រីកូនភ្លោះ ៣នាក់ ឪពុកឈ្មោះឡុង ហុកសេង អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ និង ប្រពន្ធឈ្មោះសេង ស្រីវន្ត័ អាយុ៤០ឆ្នាំ ជនជាតិខ្មែរស្ថិត នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

-អំណោយ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងរួមមាន៖សម្ភារៈ១ ធៀបធំមាន ប្រេងសណ្ដែក ស្កសរ ប៊ីចេង អំបិល អង្ក៤០គីឡូក្រាម និងថវិកា១០០០០០៛ ។

-អំណោយក្រុមការងារ ស.ស.យ.ក ស្រុកបរិបូរណ៍ អង្ក៥០គីឡូក្រាម ប្រេងសណ្តែក ១ ដបធំ មី ម៉ាម៉ា ១ កេះ ទឹកត្រី ១យួរ ត្រីខ ២០កំប៉ុង ទឹកស៉ីអ៉ីវ ១យួរ ស្កស ១គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម អំបិល ១គីឡូក្រាម មីឡូ ២កែវធំសាប៊ូ១ថង់ អាវ២កូតាប២ និងថវិកា១០០០០០៛។

-អំណោយ លោកមេឃុំឆ្នុកទ្រូ អង្ក២០គីឡូក្រាម មីភ្លៅមាន់ ២ កេះ និងថវិកា២០០០០០៛។

-អំណោយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នុកទ្រូអង្ក១០គីឡូក្រាម មីភ្លៅមាន់ ១ កេះ និងថវិកា ៥០០០០៛ ។

  • ការចុះសួរសុខទុក្ខខាងលើនេះលោក ផល សុភាព អភិបាលរង ស្រុកបរិបូរណ៍និង លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ បានធ្វើការសំណេះសំណាលនិង មានប្រសាសន៍ផ្ដាំផ្ញើ គ្រួសារកូន៣នាក់ខាងលើនេះថា ទោះបីអំ ណោយ មានតិចតួចពិតមែនក៏អាចជួយដោះស្រាយទុក្ខលំបាកដែលកំពង់ខ្វះខាតជូនបងប្អូនបានមួយគ្រាដែរ។ ថ្ងៃបើក្រោយបើមានការលំបាកនោះសូមបងប្អូនរាយការណ៍ដល់អាជ្ញាធរភូមិ និងឃុំ ដោយផ្ទាល់ ដើម្បីឲ្យក្រុម ការងារស្រុកនិងឃុំជួយដោះស្រាយការខ្វះខាតជូនបន្តទៀត។ -នាឱកាសនោះ លោក ផល សុភាពនិង លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ បានមានប្រសាសន៍បន្ថែមថា ដើម្បីចូលរួមការពារនិង ទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ. ១៩ សូមបងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តិឱ្យបានម៉ឺងម៉ាត់ក្នុងការបន្តធ្វេីចត្តាឡីស័ក​ ឱ្យបានត្រឹមត្រូវ តាមបទបញ្ជារបស់គ្រូពេទ្យ និងគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល { ៣ ការពារ ៣កុំ }ឲ្យបានខ្ជាប់ខ្ជួន ចូមរួមទប់ស្កាត់ការពារការរីករាលដាលជំងឺ​កូវិដ១៩ ចូលសហគមន៍យើង ក្រុមគ្រួសារ សាច់ញាតិយើង ពិសេសខ្លួនឯងផ្ទាល់ ខណៈ ពេលនេះព្រឹត្តិការណ៍ ២០ កុម្ភៈកំពង់តែរីករាលដាលយ៉ាងខ្លាំង ពេលនេះ ខេត្តកំពង់ឆ្នាំងជម្ងឺកូវីដ.១៩មានការរីករាលដាលជម្ងឺកូវីដ.១៩ គួរឱ្យព្រួយបារម្មរណ៍ផងដែរ។

គ្រួសារមានកូនភ្លោះ៣នាក់ ដែលបានទទួលអំណោយខាងលើនេះព្រមទាំងលោកយាយត្រូវជាជីដូនកូនភ្លោះក៏បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ផល សុភាព អភិបាលរង ស្រុកបរិបូរណ៍ លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូនិងលោកសេង ឌីមេប៉ុស្ដ៍ឃុំឆ្នុកទ្រូព្រមទាំងក្រុមការងារស.ស.យ.ក ស្រុក បរិបូរណ៍ និងសូមគោរពជូនពរសប្បុសជនទាំងអស់ដែលបានជួយឧបត្ថម្ភពិសេសឯកឧត្តមស្៊ន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងទើបឡើងកាន់ដំណែងថ្មីៗនិងលោកស្រីទ្រីដាណា សូមឲ្យជួបតែសេចក្ដីសុខនិងសំណាងល្អមានជ័យជំនះគ្រប់ភារកិច្ច និងជួបតែពុទ្ធិពរទាំង៤ប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *