លោក សាំង គឹមស៊នប្រធានក្រុមប្រឹក្សាឃុំឆ្នុកទ្រូអំពាវនាវសប្បុរសជន ជួសជុលផ្លូវមួយមានខ្សែប្រវែងជាង៦គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ ៥ ចុះមកវត្តយុគន្ឋស្ថិតក្នុងឃុំឆ្នកទ្រូ

ខេត្តកំពង់ឆ្នាំង ផ្លូវលំមួយខ្សែដែលមានប្រវែងជាង៦គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៥នៅចំណុច ភូមិត្រពាំងចាន់ ចុះមកវត្តយុគន្ធរស្ថិតក្នុងភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលបានរងការខូចខាតដោយទឹកភ្លៀង ហូរច្រោះដាច់ ជាអន្លើរៗ នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១នេះ ត្រូវបានអាជ្ញាធរឃុំឆ្នុកទ្រូ រៀបចំជួសជុលឡើងវិញហើយ ដែលមានការជួយឧបត្ថម្ភពីសប្បុរសជននានា។

លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ បានប្រាប់អ្នកសារព័ត៌មាន គេហទំព័រ ក្រាំងមាសឲ្យដឹង
ថា ផ្លូវលុំមួយខ្សែ មានប្រវែង 6 គីឡូម៉ែត្រកន្លងមក កសាងដោយលោកជំទាវ សៀង ចាន់ហេងអគ្គនាយិការ ក្រុមហ៊ុនហេងអភិវឌ្ឍន៍ មកដល់បច្ចុប្បន្ននេះ បានរងការខូចខាតដោយកន្លែង ហេតុនេះហើយ លោកបានឯកភាពជាមួយក្រុមប្រឹក្សាឃុំ រៀបចំជួស
ជុលផ្លូវនេះឡើងវិញ ដោយប្រើថវិកាបានពីការកៀងគរ ពីសប្បុរជននិងថវិកាតម្កល់របស់ឃុំ ដែលបានប៉ុណ្ណាធ្វើប៉ុណ្ណឹង ម្ដងបន្តិចៗមួយជំហានៗ យ៉ាងនេះក្តីលោកប្ដេជ្ញាធ្វើហើយក្នុងរយៈពេល១៥ថ្ងៃ ។

លោក យឹម សារិន អភិបាលស្រុកបរិបូណ៌ក៍សូមថ្លែងអំណរ គុណដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ដែលបានយកចិត្តទុក ដាក់កសាងជួសជុលផ្លូវនេះឡើងវិញ ព្រោះផ្លូវមួយខ្សែនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ បន្លាស់ទីផ្ទះបណ្ដែតទឹកមករសើនៅលើគោកវិញ ក្នុងតំបន់នោះ ។

ថ្ងៃនេះផងដែរក្នុងនាមអាជ្ញាធរស្រុកសូមចូលរួមថវិកាចំនួន 50 ម៉ឺនរៀលក្នុងការឧបត្ថម្ភជួសជុលផ្លូវមួយខ្សែខាង លើនេះផងដែរ ៕ ដោយលោកងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *