អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យអភិសេកឆ្លងរូបសំណាកពុទ្ធិសែននាងកង្រីថ្មីនៅក្នុងក្រុងកំពង់ឆ្នាំង បួងសួងឱ្យបារមីរូបសំណាកពុទ្ធិសែននាងកង្រីថ្មីការពារប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងជួបតែសេចក្ដីសុខ

កំពង់ឆ្នាំងៈ នៅរសៀល ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ម្សិលមិញ
នៅសួននាងកង្រីស្ថិតក្នុងក្រុងកំពង់ឆ្នាំង អាជ្ញាធរខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបុណ្យអភិសេកឆ្លងរូបសំណាកពុទ្ធិសែននាងកង្រីថ្មីដែលទើបសាងសង់រួចថ្មីៗនេះ ។

ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តមលោកជំទាវជា អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ឆ្នាំងនិងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានបួងសុំសេចក្ដីសុខពីដួងព្រលឹងពុទ្ធិសែននាងកង្រីព្រមទាំងវត្ថុសក្ដិ​សិទ្ធិទាំងអស់ក្នុង​លោក​ជួយថែរក្សាមន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសុំអោយមានសេចក្តីសុខ មានប្រាក់ចំណូលកើនឡើង ជៀសផុតពីជំងឺនិងគ្រោះថ្នាក់ផ្សេងៗជាពិសេសសុំអោយជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើដំណើរទៅណាមកណាសូមប្រកបដោយសុវត្ថិភាព។ ជាពិសេសអោយការប្រារព្ធបុណ្យខួបលើកទី៤០ថ្ងៃជ័យជំនះ៧មករានិងបុណ្យទន្លេលើកទី៥ឆ្នាំ២០១៩ខាងមុខប្រព្រឹត្តទៅទទួលបានជោគជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *