សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ ការពារការឆ្លងពីជំងឺកូវីដ១៩ នៅតាមផ្សារទីប្រជុំជន និងតាមខ្នងផ្ទះក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងស្រុកសាមគ្គីមានជ័យនៅព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០
នេះ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពន្យល់​ណែនាំអំពីវិធានការណ៍​បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមទីប្រជុំជននៅផ្សារក្រាំងល្វា និងតាមខ្នងផ្ទះក្នុងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ ដឹកនាំដោយឯកឧត្តម ហេង ពិទូ ប្រធាន ស.ស
.យ.ក.ខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អនុប្រធាន ស.ស.យ.ក.ខេត្តសមាជិកសមាជិកា ស.ស.យ.ក. ខេត្ត និងស្រុកសាមគ្គីមានជ័យ។​លីទី

គោលបំណងនៃយុទ្ធនាការនេះ ដើម្បីផ្សព្វផ្សាយពន្យល់ណែ
នាំបន្ថែម អំពី ព័ត៌មាននៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅលើសកល​លោក ហើយក៏កំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានចែកខិតប័ណ្ណ បិទផ្សាយផ្សាយ សារអប់រំ និងណែនាំ អំពីវិធានការការចម្លងពីជំងឺកូវីដ១៩ នៅទីតាំងលក់ដូរ អាជីវកម្ម ផ្សេងៗ និងកន្លែងធ្វើដំណើរ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល បន្ថែមទៀត។​

រួមជាមួយវិធានការ នៃការ ការ​ពារជំងឺឆ្លងកូវីដ ១៩ នេះ ជូនដល់ប្រជាពលរដ្ឋ មានដូចជា ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់​កុល​លាង​ដៃ , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬ​ដោយកែងដៃ , ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ , ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ , ត្រូវចម្អិន​សាច់​ ឬ​ស៊ុ​ត​ឲ្យបានឆ្អិនល្អនិងជៀស
វាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ​ដោយ​គ្មានពាក់សម្ភារការពារខ្លួនជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង ពិទូ ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាប្រចាំ សូមកុំធ្វេសប្រហែសឱ្យសោះប្រសិនបើមានបងប្អូនប្រជាពល
រដ្ឋដែលចំណាកស្រុក ត្រូវបានវិលត្រឡប់មក​ពីក្រៅប្រទេសវិញសូមឱ្យពួកគាត់តាមដានសុខភាពជាប្រចាំ និង​ទំនាក់​ទំនង​ជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសក្រុមការងារប្រយុទ្ធប្រឆាំង និងការរីករាល​ដាលនៃមេរោគកូវីដ១៩ដែលនៅជិតបំផុតដើម្បីអនុវត្តវិធានការដាក់អោយនៅដោយឡែកចំនួន ១៤ថ្ងៃសិន ដើម្បីធានាបានសុខសុវត្ថិភាពក្នុងក្រុមគ្រួសារ និង​សហគមន៍របស់បងប្អូន។

ក្នុងឱកាសនៃការចុះផ្សព្វផ្សាយនោះដែរ ឯកឧត្តម​ ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្ត បានធ្វើការប្រគល់សម្ភារជូនដល់ ស.ស.យ.ក.ស្រុកសាមគ្គីមានជ័យ​ រួមមាន៖ ១.ម៉ាស់ ៥០០, ២.ខិតប័ណ្ណ ៤០០សន្លឹក, ៣.បដា ១.៥ម×៤ម ២ផ្ទាំង, ៤.បដា ១.៥ម×១០ម ២ផ្ទាំង ៥.អាកុល ៣យួរ ៦.ភេសជ្ជៈ ២កេស ៦.ទឹកសុទ្ធ ៥កេស និងថវិកា ចំនួន ២០០ ០០០រៀល ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *