រឿងដែលគួរអោយសង្វេកបានកើតឡើង ទៅលើគ្រួសារមួយដោយខាងម្ដាយសម្រេចចិត្តចង.ក ចំណែកកូនប្រុសលោតទឹកពិលើស្ពានបញ្ចប់ជីវិតដើម្បីគិតផុតពីការសងលុយធនាគារជាង១០មឺុនដុល្លារ

​ភ្នំពេញ​៖ ចាស់ៗតែងតែនិយាយថា «ចង្កៀងដុតនៅផ្ទះអ្នកណាគឺភ្លឺនៅផ្ទះអ្នកនោះ» ការលើកឡើងនេះបានឆ្លុះបញ្ចាំងនៃជីវិតពិតរបស់សត្វលោកនាបច្ចុប្បន្ននេះ អ្វីដែលយើងមើលឃើញនឹងភ្នែកមិនមែងជារឿងពិតទាំងអស់នោះឡើយ ជួនយើងមើលឃើញគ្រួសារខ្លះ ជិះរថយន្ដទំនើបៗនិងមានគ្រឿងអលង្ការតុបតែងខ្លួនបែបស៊ីវីល័យតែមានខ្លះជំពាក់គេ(វ័ន.ក)ក៏មានដែរ។

ជាក់ស្ដែង កាលពី​យប់ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ម្សិល​មិញនេះ មានស្ត្រី​ជា​ម្តាយ និង​កូនប្រុស បានសម្រេច​ធ្វើអត្តឃាត គួរអោយសង្វេកនិងបង្ក​រឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅ​ត្រង់ចំណុច​ភូមិ ដំណាក់​ធំ​១ និង​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​

​សព​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ខៀវ ចាន់​ស៊ី​ណែ​ត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន បាន​ចង​.​កនៅ​នឹង​បង្កាន់ដៃ​កាំជណ្តើរ​ផ្ទះ​របស់ខ្លួន នៅ​ចំនុច​ផ្ទះ​លេខ​១៧B ក្រុម​៧ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។ ចំណែក​កូនប្រុស ឈ្មោះ ចាន់ មាស វិសាល ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ វិស្វករ​បាន​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ករណី​ធ្វើអត្តឃាត​បន្តបន្ទាប់​គ្នា​នេះ មូលហេតុ​ម្តាយ និង​កូនប្រុស​ទាំងពីរ បាន​ជំពាក់​លុយ​ធនាគារ​ជាង​១០​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​បានកូន​ឈ្មោះ ចាន់ មាស​វិសាល បំផ្លាញ​អស់ និង​ធ្លាប់បាន​វាយ​ធ្វើបាប​ម្តាយ​ទៀត​។

​ចំណែក​ឈ្មោះ ចាន់ មាស វិសាល (​ត្រូវជា​កូន​) ឃើញ​ម្តាយ​ចង​.​ក​បែបនេះ ក៏​សម្រេចចិត្ត​ទៅ​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ តែ​មិន​ស្លាប់​រងរបួស​ធ្ងន់​។​

​បច្ចុប្បន្ន​នេះ សព​ស្ត្រី​ជា​ម្តាយ​ត្រូវបាន​សាច់ញាតិនិងក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​កូនប្រុស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

Leave a Reply

Your email address will not be published. Required fields are marked *