គណកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៥ គ្រួសារ មកពី២ភូមិក្នុងឃុំត្រពាំងចាន់

កំពង់ឆ្នាំង៖នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ សោភ័ណ្ឌ នាយកគណកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយមន្ត្រីសាខាកាកបាទក្រហមខេត្ត លោក ចែម ភក្តិ ប្រធានអនុសាខាកាកបាទក្រហមមន្ត្រីអនុសាខាកាកបាទក្រហមស្រុកបរិបូណ៌ បានពាំនាំ ចុះសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ទៅចែកជូនដល់គ្រួសារងាយរងគ្រោះចំនួន២ភូមិចំនួន ៤៥ គ្រួសារ ក្នុងនោះភូមិក្រចាប់ ចំនួន ២៦ គ្រួសារ និង ភូមិក្បាលដំរីចំនួន ១៩គ្រួសារ ដែលស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំបង់ឆ្នាំងដែលលោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដោយក្តីនឹករលឹក​ អាណិតអាសូរ​ និងមានការព្រួយបារម្ភ​ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់​ ដែលប្រឈម​ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ​ ផ្សេងៗដែលកេីតឡេីង​ដែលមិនអាចនឹកស្មាន​បាន ស្របទៅហ្នឹងស្លោក”ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា”។

នាឱកាសនោះ ឯកឧត្តម អម សុភា ក៏បានសំណូមពរ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យ ត្រឹមត្រូវ ពេលនេះជារដូវវស្សា ត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា រស់នៅមានអនាម័យល្អដោយហូបស្អាត ផឹកទឹកដាំពុះ ដើម្បីចូលរួមការពារនូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ-១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។ ដូច្នេះសូមឱ្យបងប្អូន ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាជាប់ជានិច្ច និងរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល

ជំងឺថ្មីនេះកាចសាហាវណាស់មិនទាន់មានថ្នាំសម្រាប់ព្យាបាលនៅឡើយទេ ដូច្នេះត្រូវប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន ៖

  • អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រី ខ កំប៉ុង ឃីត ១ កញ្ចប់ មាន សារ៉ុង ១ ក្រម៉ា ១ មុង ១ ភួយ ១ ទឹកជែលលាងដៃ ១ ដប ម៉ាស់ ១ និង ថវិកា ២០០០០រៀល ហើយ ឯកឧត្តម បានចែកថវិកា ដល់កុមា តូច ជាច្រើននាក់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *