កម្លាំងក្រុមការងារខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងនៅតែបន្តចុះបង្ក្រាបបបទល្មើសនេសាទដោយជាក់ស្ដែង ប៉ុន្តែឯកឧត្តមខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាអោយមន្ត្រីនគបាលតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលវែកមុខក្រុមជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់

ខេត្តកំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដោយមានបទបញ្ជាពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលគណះអភិបាលខេត្ត និងមានការចង្អុលបង្ហាញលោកងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ​ក្រុមសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់់រដ្ឋបាលជលផលជលគិរីរួមសហការជាមួយគណះបញ្ជាការឯកភាពស្រុកជលគិរី កម្លាំងសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទកោះធំ សហគន៍ភូមិថ្មីមានគ្នាសរុបចំនួន២៦នាក់មធ្យោបាយធ្វើដំណើរកាណូតតូចធំចំនួន ៦គ្រឿង។​

ក្នុងប្រតិបតិ្តការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះនៅក្នុងភូមិសាស្រ្ត ឃុំពាមឆ្កោកស្រុកជលគិរី សមត្ថកិច្ចបានប្រទះឃើញការធ្វើនេសាទដោយប្រើឪបករណ៍របាំងលូ​ស្បៃមុង ខុសនិងច្បាប់ស្តីពីជលផលនៅត្រង់ចំណុចវាលស្រង៉ែ និងនៅក្នុងចំណុចមេទឹកក្រោយភូមិពាមឆ្កោកឃុំពាមឆ្កោកស្រុកជលគិរី បន្ទាប់ពីប្រតិបត្តការជាក់ស្តែង​
សមត្កិច្ចចំរុះយើងបានឯកភាពគ្នារុះរើ និងបំផ្លាញចោលវត្ថុតាងនៅហ្នឹងកន្លែង។

ដោយឡែកសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចសហការជាមួយប៉ុស្តិរដ្ឋបាលឃុំកំពង់ត្រឡាចនិងកម្លាំងសហគមន៏ភូមិព្រែកគន្លង កម្លាំងសរុប ០៧នាក់មធ្យោបា យបាឡាស្មាច់០២ គ្រឿងបានចុះប្រតិបត្តិការនៅឃុំអំពិលទឹក(ភូមិបែក​ចាន ភូមិខ្លាក្រហឹមភូមិវាលស្បូវ និងភូមិកៀនឃ្លាំង)ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងប្រទះឃើញសកម្មភាពនេសាទដោយរបាំងស្បៃមុង​១៥កន្លែង បានរុះរើនិងបំផ្លាញចោលនៅហ្នឹងកន្លែង។

ទទួលបានលទ្ធផលរួមមាន៖
-របាំងលូស្បៃមុងចំនួន២៥កន្លែងប្រវែង ៨៥០ម៉ែត្រ លូស្បៃមុងចំនួន២៥មាត់ កាប់បង្គោលចោលនៅនឹងកន្លែងចំនួន ៣៧០ដើម និងចាក់កូនត្រីល្អិតចម្រុះចំនួន១៦០គ.ក្រ ចាក់ លែងក្នុងដែននេសាទវិញ។

នាឱកាសនោះលោកលី ឡានាយខណ្ឌរដ្ឋបាលជលផលបានធ្វើការអំពាវនាវដល់អ្នកនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងទាំងះស់ពិសេសនៅចំណុចខាងលើសូមបញ្ឈប់ការនេសាទឧបករស្បៃមុងឧបករល្មើសច្បាប់ផ្សេងៗជាបន្ទាន់ ការនេសាទឧបករច្បាប់ហាមឃាត់កំពង់បំផ្លាញមច្ឆាជាតិយ៉ាងខ្លាំង ដូចជាបំផ្លាញខ្លួនឯងយ៉ាងដូច្នោះដែរ ។

គួររំលឹកថា៖ការបង្ក្រាបបទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង ដូចជាភ្លៀងរលឹម ប៉ុន្តែបង្ក្រាបខាងមុខបទល្មើស កើតខាងក្រោយ ហាក់បីដូចជាវែងចក់យ៉ាងដូច្នោះដែរបទល្មើសមិនមានការថមថយនោះឡើយ នេះជាករណីដែលធ្លាប់កើតឡើងជារៀងរាល់ឆ្នាំ។

ដោយគេសង្កេតឃើញសមត្ថកិច្ចជុំនាញ បង្ក្រាបដកហូតនិងកាប់បំផ្លាញចោលតែឧបករណ៍ល្មើសច្បាប់ប៉ុន្តែក្រុមជនល្មើស រស់នៅមានសេរីភាពក្រៅផ្លូវច្បាប់និងបន្តធ្វើការនេសាទល្មើសច្បាប់ដដែល។

យោងតាមប្រភពពីលោកវរសេនីយ៍ត្រីសេង ឌីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆ្នុកទ្រូនៅល្ងាចថ្ងៃទី ២២ ខែកញ្ញាឆ្នាំ២០២៣នេះបានប្រាប់តាមទូរសព្ទឲ្យឲ្យអ្នកសារព័ត៌មានដឹងថា ឯកឧត្តមខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានចេញបទបញ្ជាគ្រប់ប៉ុស្តិ៍រដ្ឋបាលក្នុងគោលដៅជាប់បឹងទន្លេសាបខេត្តកំពង់ឆ្នាំងទាំងអស់ត្រៀមលក្ខណៈចុះបង្ក្រាបបទល្មើសាទមិនអាចបន្ធូរបន្ថយបានឡើយ។

ក្នុងនោះលោកលោកមេប៉ុស្តិ៍បានបញ្ជាក់ប្រាប់បន្ថែមថា ឯកឧត្តមស្នងការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីនគរបាលគ្រប់បណ្ដាប៉ុស្តិ៍ទាំងអស់ធ្វើការស្រាវជ្រាវ វែកមុខចាប់ក្រុមជនល្មើស នេសាទឧបករណ៍ស្បៃមុងនិងរបាំងសាច់អូនក្រឡាញឹកដែលមានប្រវែងលើសការកំណត់ស្ដីអំពីច្បាប់ជលផល មកផ្ដន្ទាទោសតាមផ្លូវច្បាប់។

បទបញ្ជាខាងលើនេះ ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយពួកគាត់បានដាក់ក្ដីសង្ឃឹមយ៉ាងខ្លាំងចំពោះបទបញ្ជារបស់ឯកឧត្តមស្នងការថា បទល្មើសនេសាទនិងមានការថយចុះជាក់ជាមិនខានឡើយ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *