«បទវិចារណកថា» មិត្ត ភាពក្លែងក្លាយ សាហាវជាងសត្រូវចេញមុខរាប់១០០០ដង

ពាក្យមួយឃ្លាថា «មិត្តភាពក្លែងក្លាយ»គឺជាមនុស្សមានចរឹកពឹលពុលគួរឲ្យខ្លាច មនុស្សប្រភេទនេះ មិនត្រូវរាប់អានស្និតស្នាលពេកទេ?​? ប្រុងប្រយ័ត្នឱ្យបានខ្ពស់ រស់នៅឱ្យបានឆ្ងាយ ។

ខណៈសត្រូវចេញមុខស្រួលការពារទេតែមានមិត្តក្លែងក្លាយគ្រោះថ្នាក់បំផុតតួយ៉ាងមានមនុស្សខ្លះ ធ្វើការស្ថាប័នខុសគ្នាប៉ុន្តែក្នុងអាជីពតែមួយ គួរតែចេះស្រលាញ់រាប់អានគ្នា យកគតិមកគិតពិចារណាឱ្យល្អិតល្អន់ មិនគួរនៅទល់មុខធ្វើជាមនុស្សត្រឹមត្រូវ ក្រោយខ្នងពឹសពុលជាងពោះវែកទៅទៀត។​

ដោយតែភាពច្រណែនឈ្នានីស បានរៀបចំសេណារីយោ ចិញ្ចឹមចិត្តអាក្រក់គ្មានអ្វីប្លែកទេគឺរាយការណ៍ស៊កសៀតទៅអ្នកដទៃ ដើម្បីដៀមដាមវាយប្រហារ ឃ្លាតឆ្ងាយពីក្រមសិលធម៍និងវិជ្ជាជីវះគ្មានការពិតទាល់តែសោះ។ ជាធម្មតាមិត្តក្លែងក្លាយ ពិបាកចាប់កំហុសណាស់ ព្រោះគេចេះអែបអប លុតក្រាបចាក់បណ្តោយ ចិត្តជាទេវទត្ត មាត់ជាទេវតា បង្កប់ខ្លួនជាមួយមនុស្សល្អ ៘ សរុបឱ្យខ្លីទៅ ពាក្យថា«មិត្តក្លែងក្លាយ » សាហាវជាងសត្រូវចេញមុខរាប់១០០០ដង មានន័យយ៉ាងនេះឯង …៕ ដោយ(ក្រាំងមាស)

Leave a Reply

Your email address will not be published. Required fields are marked *