កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសលបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង

(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនៃបញ្ជាការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុច
ឃុំផាត់សណ្តាយបានចេញប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងម៉ាក្រោយភូមិនាងសាវជាប់ព្រំប្រទល់កន្លែងអភិរក្សលេខពីរស្ទួន និងចំណុចចុងព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងទទួលផែនសេដ្ឋកិច្ច និងជាប្រធានក្រុមការងារនៃបញ្ជាការស្រាល ព្រមទាំងសហការរីមានគ្នាសរុបចំនួន២៨នាក់មធ្យោបាយ ធ្វើដំណើ ការណូតតូចធំ ចំនួន០៧គ្រឿង ។​

កម្លាំងចម្រុះបានចេញប្រតិបត្តិការបង្ក្រាបសម្រេចបានលទ្ធផល ចំនួន០១ករណីនិងបាន​រុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន៖
-របាំងសាច់អួនចំនួន០៤ របាំងប្រវែង១២០០ម៉ែត្រ
-ឡុកចំនួន ១២គ្រឿង លប/លូធ្វើអំពីសាច់អួនចំនួន១២មាត់ កាប់បង្គោលចោលនៅនឹងកន្លែងចំនួន៧៥០ដើម
-ចាក់លែងកូនត្រីចំរុះចូលបឹងធម្មជាតិវិញចំនួន១៥គីឡូក្រាម។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ ការនេសាទដែលប្រើប្រាស់ឧបករដែលច្បាប់ហាមឃាត់ដែលបណ្ដាលឱ្យមច្ឆាជាតិរលាយហិនហោចយ៉ាងឆាប់រហ័ស បើសមត្ថកិច្ចជុំនាញចាប់បាន ត្រូវទទួលទោសទាន់តាមផ្លូវច្បាប់ទៀតផង។​ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *