ខេត្តបាត់ដំបង៖ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង ១៨និង០០នាទី មានអគ្គីភ័យមួយកន្លែងបានឆាបឆេះដីចំការអ្នកស្រុកយ៉ាងសន្ធោសន្ធៅបង្កការមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់។
យោងតាមសមត្ថកិច្ចចុះជួយអន្តរាគមន៍បានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះនៅត្រង់ចំណុចក្រុមទី១៩ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលករណីនេះសង្ស័យបង្កឡើងដោយភ្លើងបារី មានអ្នកយកឃ្មុំ ឬ បង្កដោយជនមិនស្គាល់មុខបានលួចដុត គំនរសំរាមដែលទុកចោលនៅក្នុងភូមិសាស្ត្រខាងលើ ។
ក្នុងហេតុការណ៍អគ្គិភ័យនេះគេឃើញសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿងដើម្បីចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ២រថយន្តទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង មិនអោយរាលដាលទៅដល់ដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបាន ហើយហេតុការណ៍នេះក៏មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ដោយក្រាំងមាស