បាត់ដំបង ៖ការលេងល្បែងស៊ីសងភ្នាល់ដាក់លុយគ្រប់ប្រភេទត្រូវបានច្បាប់ធ្វើការហាមឃាត់ជាដាច់ខាត ដោដោយករណីលេងល្បែងសុីសងនាំអោយអសន្តិសុខដល់សង្គមយ៉ាងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅរងការភ័យខ្លាច ភាកច្រើនមានទំនាស់រវាងប្រពន្ធនិងប្ដីញៀនល្បែង បង្កអោយមានបងតូចបងធំមានអំពើចោរកម្ម ឆក់ ប្លន់ ពិសេសប្រឆាំងទៅហ្នឹងគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុច។ ទៅមានច្បាប់ធ្វើការហាមឃាត់បែបក៏ដោយ ល្បែងស៊ីសងគ្រប់ប្រភេទរួមទាំងល្បែងទឹកភ្លៀងផងនោះនៅក្រុងបាត់ដំបង កំពុងតែពេញនិយមយ៉ាងខ្លាំង ដោយគេសង្កេតឃើញ ក្រុមអ្នកញៀនល្បែងចាប់ផ្ដើមនាំគ្នាមកលេងល្បែង ភ្នាល់ ទឹកភ្លៀង លេងចាក់ភ្នាល់ស៊ីសងលុយខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លាយ៉ាងភ្លូកទឹក ភ្លូកដី ដោយអាជ្ញាធរនិងសមត្ថកិច្ចជំនាញរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺទៅវិញ។
យោងតាមប្រភពប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា ចូលដល់ដើមខែឧសភា ឆ្នាំ ២០២០នេះនៅក្នុងក្រុងបាត់ដំបងគឺមានភ្លៀងធ្លាក់ជាបណ្ដើរៗហើយក្នុងនោះក្រុមអ្នកញៀនល្បែង បាននឹងកំពុងចាប់ផ្ដើមលេងល្បែងបៀរអាប៉ោងពិសេសល្បែងទឹកភ្លៀងភ្នាល់ចាក់ស៊ីសងយ៉ាងភ្លូកទឹក ភ្លូកដី ខណៈមានប្រភពបានបង្ហើបអោយដឹងថា គេស្គាល់បុគ្គលឈ្មោះ តាល់ បានដេញថ្លៃគ្រប់គ្រងផ្ដាច់មុខម្នាក់ឯង ទៅលើល្បែង ទឹកភ្លៀងនិងល្បែងគ្រប់ប្រភេទ ប្រចាំនៅក្នុងខេត្តបាត់ដំបង ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូចធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងអស់ខ្ទង់រាប់ម៉ឺនដុល្លារដើម្បីអាចដំណើរការ ការលេងល្បែងភ្នាល់ទឹកភ្លៀងនេះយ៉ាងរលូន ដើម្បីប្រមូលលុយចូលហោប៉ៅវិញយ៉ាងសន្ធឹកសន្ធាប់។ -ការលេងល្បែងនេះពួកគេបានរៀបចំយុទ្ធសាស្ត្រតាមបែបបច្ចេកទេសនៃពាក្យនិយាយតាមវិទ្យុទាក់ទង ដើម្បីបំភ័ន្តភ្នែកមហាជន និងកុំឲ្យអ្នកត្រឹមត្រូវដឹងពីការនិយាយ ពួកអ្នក លេងភ្នាល់ទាំងអស់ គេប្រើភាសាបំភាន់ដូចជា មួយខាំស្មើ១០០ដុល្លារ, ១គីឡូស្មើ១០០០ ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារជាដើម។ ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេដាក់ក្រដាស ដើម្បីស៊ីសង ដោយគេគោរពតម្លៃនោះ។
ប្រភពខាងលើបានឲ្យដឹងទៀតថា លោក តាល់ មេបនល្បែង ភ្នាល់ទឹកភ្លៀង មានកន្លែងបើកល្បែងអាប៉ោង បៀរ ដ៏ធំនេះ បានឲ្យដឹងថា កការការភ្នាល់ទឹកភ្លៀងនេះ គឺមិនកំណត់អាគារណាមួយច្បាស់លាស់នោះទេ ដោយពួកគេចល័តទៅលេងលើអាគារខ្ពស់ៗជាច្រើនអាគារ ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំខាងក្រោយផ្សារ ភូ ពុយ ឬ ខាងក្រោយវត្ត ទួលដូនប៉ុក ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុមអ្នកលេងបានពពាក់ពពូនគ្នាលេងយ៉ាងសប្បាយ មិនបន្សល់ភស្តុតាងធ្វើឲ្យមានការលំបាកដល់សមត្ថកិច្ចដែលទទួលកាដូដង្វាយសែនព្រេននោះឡើយ និងមិនឲ្យមានការរិះគន់ដល់សមត្ថកិច្ច ព្រោះទោះយ៉ាងណាសមត្ថកិច្ចក៍តម្រូវចុះត្រួតពិនិត្យបង្គ្រប់កិច្ចដែរពេលមានរូបភាពគួរឲ្យចាប់អារម្មណ៍ និងរងការរិះគន់ពីមហាជន នាំឲ្យខាតពេលវេលាខាតបង់ផលប្រយោជន៍របស់ពួកគេ។
សកម្មភាពនៃការបើកបនល្បែងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះត្រូវបានមជ្ឈដ្ឋានទូទៅ រិះគន់អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងក្នុងខេត្តយ៉ាងខ្លាំង ហើយចាត់ទុកថាផ្គើននឹងបទបញ្ជាររបស់ថ្នាក់ លើ និងមិនយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល ។ ការបណ្តែតបណ្តោយឲ្យកើតមានសកម្មភាពល្បែងភ្នាល់ទឹកភ្លៀង និង ល្បែង ស៊ីសង អាប៉ោង បៀរ របស់លោក តាល់ ត្រូវបានប្រជាពលរដ្ឋសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងនូវអំពើចោរកម្ម ឆក់ ប្លន់ និងអសន្តិសុខសង្គម។
ករណីខាងលើនេះ អង្គភាពគេហទំព័រ ក្រាំងមាស——គេហទំព័រ រស្មីព័ត៌មាន— មិនអាចសុំការបកស្រាយណាមួយ ពីលោក តាល់ ដែលប្រភពអះអាងថាជាមេបនល្បែងទឹកភ្លៀង និងល្បែងស៊ីសងគ្រប់ប្រភេទនោះ បាននៅឡើយទេ នៅថ្ងៃទី១៣ឧសភាឆ្នាំ២០២០នេះ ដោយគ្មានលេខទូរសព្ទទំនាក់ទំនង។
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរឲ្យអភិបាលខេត្ត លោកស្នងការនគបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថនិងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ទាំងអស់ ក្នុងខេត្តមេត្តាចុះបង្រ្កាប និងទនិងទប់ស្កាត់ឲ្យបានទាន់ពេលវេលាផងទាន!! ដើម្បីឆ្លើយតប នឹងគោលនយោបាយ ភូមិឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល ៕