កំពង់ឆ្នាំង៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្តកម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះល្បាតនិងបង្រ្កាបបទល្មើសជលផលនៅចំណុចកោះរការ ក្នុងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនេះនៅថ្ងៃសៅរ៍២រោចខែមគិសិរឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២២ ដោយមានកម្លាំងចូលរួមសរុបចំនួន០៦នាក់ មធ្យោបាយធ្វើដំណើរកាណូតស្មាច់ចំនួន០២គ្រឿង។
លទ្ធិផលក្នុងការបង្ក្រាបរួមមាន៖
-រុះរើរបាំងស្បៃមុងចំនួន១ករណីស្មើនិង១០កន្លែងប្រវែង១០០ម៉ែត្រ
-លូស្បៃមុងចំនួន១០មាត់។
-កាប់បង្គោលកំទេចចោលសរុបចំនួន១០០ដើម ។
-ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន៤០គីឡូក្រាម ។
នាឱកាសនោះ លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនអ្នកនេសាទ ក្នុងស្រុកជលគីរីនិងអ្នកនេសាទខេត្តកំពង់ឆ្នាំងទាំងអស់ត្រូវបញ្ឈប់ការនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ជាបន្ទាន់ ព្រោះឧបកណ៍ល្មើសច្បាប់ បានបំផ្លាញមច្ឆាជាតិ ហិនហោចយ៉ាងឆាប់រហ័ស បើសមត្ថកិច្ចស្រាវជ្រាវដឹងបងប្អូន នឹងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀតផង។ដោយងិន វាសនា