កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំងរួមជាមួយអភិបាលរងអភិបាលក្រុងស្រុកនិងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានប្រារព្ធពិធីរយះពេល២ថ្ងៃជាប់ៗគ្នា។
រសៀលថ្ងៃទី ០២ ខែធ្នូឆ្នាំ២០២២ ម្សិលមិញឯកឧត្តម ស៊ុនសុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋលេងលាបម្សៅ និងរាំលេងយ៉ាងសប្បាយ រីករាយនៅតំបន់ត្រជាក់ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្នុងគោលបំណងស្វាគមន៍ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលអញ្ជើញមកពីតាមបណ្ដាខេត្តនិងស្រុកនានា ចូលរួមលេងកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកបណ្ដែតប្រទីបក្នុងក្រុងកំពង់ឆ្នាំង ដើម្បីឲ្យពួកគាត់បានត្រជាក់ត្រជុំសប្បាយរីករាយ មានសាមគ្គីភាពស្អិតរមួត ស្និទ្ធស្នាលនិងជ្រាលជ្រៅ ក្នុងនាមជាក្រុមគ្រួសារខ្មែរ តែ១ រស់នៅក្រោមម្លប់សុខសន្តិ ភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៍ដូចជានៅលេីទឹកដីខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ខ្ពង់ខ្ពស់បំផុតបស់ប្រនុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ។
នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងអភិបាលក្រុងស្រុកនិងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានដឹកនាំក្រុមកីឡាករក្រុមជិះកង់ និងមន្ត្រីរាជការអាជីវករ រួមទាំងប្រជាពលរដ្ឋជិះកង់កម្សាន្តនៅក្នុងក្រុងកំពង់ឆ្នាំង និងនៅ ក្នុងស្រុករលាប្អៀរដើម្បីអបអរសាទរពិធីបុណ្យអុំទូកនៅក្នុងក្រុងកំពង់ ឆ្នាំង ។ជាមួយគ្នានេះដែរក៏មានការប្រកួតកីឡាប្រដាល់បុក្កតោការ សម្ដែងសិល្បៈ តន្ត្រីសម័យនិងតាំង ពិព័រណ៍លក់ផលិតផលនានា របស់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងកម្ពុជាយើងផងដែរ។
នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ រៀបចំពិធីប្រណាំងទូក មានទូកង ទូកមួង និងទូកប្រពៃណី ខ្នាតអន្តរជាតិ នៅដងទន្លេសាប មាត់ទន្លេផ្សារក្រោមក្នុងក្រុងកំពង់ឆ្នាំងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិ វឌ្ឍន៍ជនបទ ឯកឧត្តម នាយឧត្ដ មសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរង ក្រុមប្រឹក្សាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានអញ្ជើញមកចូល រួមទស្សនាយ៉ាងសប្បាយរីករាយផងដែរ។
យោងតាមរបាយការណ៍របស់ឯកឧ ត្តម អម សុភា អភិបាលរងខេត្តកំព ង់ឆ្នាំង និងជាប្រធានគណៈកម្មាធិ ការអុំទូក បានឲ្យដឹងថា ចំនួនទូកដែលត្រូវមកអុំប្រណាំងមានសរុបចំនួន ៣០ ទូក ដែលមកពីខេត្តចំនួន ១២ ខេត្ត និងពីក្រុងស្រុកចំ នួន ៥ ក្នុងខេត្តកំពង់ឆ្នាំង ដោ យមានកីឡាករកីឡាការិនីជាអ្នកអុំទូក និងចែវទូកសរុប ប្រមាណ ១ ពាន់នាក់ ។ ក្នុងនោះមានទូក ខ្នាតអន្តរ ជាតិចំនួន ១៧ ទូក ទូកចែវនារី ១ ទូក , ទូកចែវបុរស ៨ទូក និងទូកអុំចំនួន ៤ទូក។
នៅក្នុងឱកាសនេះ លោកជំទាវ គតិសិង្ហបបណ្ឌិត ម៉ែន សំអនឧបនាយ ករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកំពង់ ឆ្នាំងដែលរៀបចំកម្មវិធីប្រណាំងទូកក្នុងពេលនេះ។
លោកជំទាវបានបញ្ជាក់ថា ស្ថិតក្រោ មម្លប់សន្តិភាពទើបយើងមានការជួបជុំគ្នាក្នុងពិធីបុណ្យអុំទូកនេះ ។ វិធីនេះបានបង្ហាញពីការសាមគ្គីភាពគ្នារវាងរបស់ក្រុមកីឡាករជាប្រជាពល រដ្ឋយើង ក៏ដូចជារួមគ្នា អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
បើគ្មានសន្តិភាពយើងពិតជាគ្មានឱកាសជួបជុំគ្នាដូចពេលនេះទេ គឺជាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន ពិសេសការយកចិត្តទុកដាក់រកវ៉ាក់សាំងមកចាក់ជូនប្រជា ពលរដ្ឋទប់ស្កាត់ និងលុបបំបាត់ជំងឺ កូវីដ១៩ ទើបយើងបើកប្រទេសឡើងវិញ និងបានធ្វើបុណ្យអុំទូកក្នុងពេលនេះ។
ទន្ទឹមគ្នាក្នុងពេលថ្មីៗនេះដែរព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានមានជោគជ័យនៅក្នុងកិច្ច ប្រជុំអាស៊ានប្ដូរវេននៅកម្ពុជាដោយរក្សាបាននៅសាមគ្គីភាពមិត្ត ភាពក្នុងអាស៊ាន ធានាបានសន្តិសុខនិងសុវត្ថិភាពល្អ ។
ក្នុងនោះលោកជំទាវក៏សូមអរគុណផងដែរចំពោះប្រជាពលរដ្ឋខ្មែរទូទាំ ងប្រទេសដែលបានគាំទ្របោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជូនគណបក្ស ប្រជាជនបានឈ្នះនៅគ្រប់មូលដ្ឋានក្នុងទូទាំងប្រទេស ។
លោកជំទាវក៏សូមអំពាវនាវដល់ប្រ ជាពលរដ្ឋយើងទាំងអស់ត្រូវបំពេញក្រណាត់ព្វកិច្ចជាពលរដ្ឋបន្តទៀតក្នុងការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខនេះឲ្យទទួលបានជោគជ័យថែមទៀត។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រណាំងអុំទូកខាងលើនេះគណៈ កម្មាធិការបុណ្យអុំទូកបានប្រកាសឲ្យដឹងថា ទូកទទួលជ័យលាភីលេ ខ១ ត្រូវទទួលបានពានរង្វាន់និងថវិកា៤លានរៀល លេខ២ ទទួលថវិការ ៣ លានរៀល និងលេខ៣ ទទួ លថវិកា ២ លានរៀល ។ ចំណែកទូកដែលមិនទទួលបានជ័យលាភីក៏ទទួលបានថវិកាលើកទឹកចិត្ត១ លា នរៀលក្នុង១ទូកៗផងដែរ។
នាឱកាសនោះលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានប្រាប់អង្គភាព គេហទំព័រ www.kmtvnews.comឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូ បានសហការគ្នាប្រមូលថវិការចំនួន៤លានរៀលជួយឧបត្ថម្ភទូកសម្ដេច ជីវាវាំងគង់ ឈ្មោះ សសម្ដេចចៅហ្វាវាំងគង់ មកពីវត្តជ័យសូវង្ស ហៅ(វត្តកំពង់ព្រះ) ដែលកំពង់ជួបការខ្វះខាត។ លោកសាំង គឹមស៊នសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូយ៉ាងជ្រាលជ្រៅ ដែលបានប្រមូលថវិការ ជួយឧត្ថម្ភដល់ទូកសម្តេច ចៅហ្វាវាំងគង់ សូមឱ្យ មានសុខភាពល្អ ប្រកបកិច្ចការអ្វីៗសម្រេចបានដូចក្ដីប្រាថ្នានិងជួបតែពុទ្ធពរ៤ប្រការគឺ៖អាយុ វណ្ណះ សុខះពលះកំបីឃ្លាងឃ្លាតឡើយ៕ដោយងិន វាសនា