ខេត្តស្វាយរៀង៖ក្មេងស្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធម្មបន្ទាប់ពីក្មេងស្រីរងគ្រោះបានក្រោកពីដំណេក ចុះពីលើគ្រែ មិនប្រយត្ន័ ជាន់ចំព្រី ភ្លើងបណ្ដាលឱ្យឆក់ស្លាប់មួយរំពេច។ ឧបទ្ទហេតុខាងលើនេះបានកើតឡើងនៅថ្ងៃទី ០១ខែ ធ្នូរ ឆ្នាំ២០២២ម្សិលមិញ ក្មេងស្រីរងគ្រោះ ឈ្មោះសែ ស្រីឌឿន អាយុ១៧ឆ្នាំមុខរបរសិស្ស មានទីលំនៅក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជុំ ។
យោងតាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុក្មេងស្រីខាងលើបានក្រោកពីដំណេកដូចសព្វដង ដើម្បីជួយលក់បបរបាញ់កាញ់អោយគេ ស្រាប់តែ ចុះពីគ្រែជាន់លើព្រីភ្លើងឆក់ ស្លាប់ភ្លាមៗនិងបានបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះ តែអកុសលក្មេងស្រីអភព័្វ បានបាត់ជីវិតទៅហើយ ។
សមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្ត៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។
ក្រោយពីពិនិត្យសពនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕