អ្នកនេសាទអូស លៀសនៅឃុំឆ្នុកទ្រូ មានទឹកចិត្តសប្បាយរីករាយឥតឧបមាបន្ទាប់ពីមន្ត្រីជំនាញអនុញ្ញាតិឲ្យប្រើប្រាស់កម្លាំងម៉ាស៊ីនក្រោម ២៤សេះ

កំពង់ឆ្នាំង៖ ក្រោយពីភ្លៀង មេឃស្រឡះមិនខាន បន្ទាប់ពីមើលឃើញ ទុក្ខវេទនា របស់បងប្អូន អ្នកនេសាទ លៀសនៅក្នុងបឹងទន្លេសាប ពិសេស អ្នកនេសាទលៀសនៅក្នុង​ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានរងការ បង្ក្រាបពីសមត្ថកិច្ចជំនាញ យ៉ាង ធ្ងន់ធ្ងរ និងគ្មានការយល់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ខណៈមុខរប លៀសជាមុខរបរ ដំណរតាំងពីដូនតាផងនោះ។

ថ្ងៃទី២០ ដល់ថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានដឹកនាំសហការីចុះសិក្សាប្រមូលទិន្នន័យការប្រើប្រាស់ឧបករណ៍របាំងសាច់អួន និងផលប៉ះពាល់នៃការនេសាទសប្បីជាតិ នៅខេត្តកំពង់ឆ្នាំង។ គោលគំនិតនៃការសិក្សានេះ គឺដើម្បីបង្ហាញពីទឡ្ហីករណ៍វិទ្យាសាស្រ្តក្នុងការរៀបចំឯកសារគតិយុត្តពាក់ព័ន្ធទៅនិងការគ្រប់គ្រង និងអភិរក្សត្រី និងសប្បីជាតិនៅក្នុងបឹងទន្លេសាប។

ដោយមានការយកចិត្តទុកដាក់ពីលោកសាំង គឹមស៊ន និងអាជ្ញាធរឃុំឆ្នុកទ្រូ ក្រោយពីធ្វើការស្រាវជ្រាវអស់មួយរយៈរបស់មន្ត្រីជំនាញ លទ្ធិផលបានបង្ហាញនិងបានធ្វើឱ្យអ្នកនេសាទនៅឃុំឆ្នុកទ្រូ មានទឹកចិត្តសប្បាយក្រៃលែង នៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២២នេះ តំណាងអ្នកនេសាទលៀស មានគ្នាសរុបប្រមាណ​៣០នាក់ បានមកជួបជុំគ្នានៅសាលាឃុំឆ្នុកទ្រូដើម្បីធ្វៀការសម្របសម្រួល ក្រោមអធិបតីភាព ឯកឧត្តម ជិន ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានដឹកនាំមន្ត្រីក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំមកធ្វើការ ស្ទាបស្ទង់មតិរបស់បងប្អូនអ្នកនេសាទ លទ្ធិផលសម្រេច អោយ អ្នកនេសាទលៀស អាចប្រើប្រាស់ម៉ាស៊ីនខ្នាតតូច ដែលមានកម្លាំងក្រោម ២៤ សេះ មានទីតាំងនេសាទត្រឹមត្រូវ ក្រោមការចង្អុលបង្ហាញ ពីមន្ត្រីជំនាញ រដ្ឋបាលជលផល មានស្នាក់ការ ក្នុងបឹងទន្លេសាប ផ្ទៃទឹក ប្រមាណចំនួន ៧០%អាចធ្វើការនេសាទបាន នៅប្រមាណ ៣០% ផ្សេងទៀតទុកធ្វើជាតំបន់អភិរក្ស មិនឱ្យជនណាម្នាក់ធ្វើនេសាទនៅក្នុងតំបន់នោះជាដាច់ខាត។

ក្រោយពីទទួលបានដំណឹងនេះអ្នកនេសាទនៅក្នុងឃុំឆ្នុកទ្រូ មានទឹកចិត្តសប្បាយរីករាយ ក្រៃលែងដោយមុខរបរអូសលៀសកន្លងមក មន្ត្រីជំនាញបានធ្វើការចាប់ផាកវិន័យឥតល្ហែល្ហើយ ជ្រកក្រោមលេសអូសលៀសប្រើប្រាស់កម្លាំងម៉ាស៊ីនគឺជាបទល្មើសមិនគិតថាម៉ាស៊ីនកម្លាំងសេះតូចឬធំឡើយ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *