រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំលើកផ្ទាំងរូបភាព បំពាក់ភ្លើងចម្រុះពណ៌ក្នុងក្រុង ស្វាគមន៍បុណ្យអុំទូកអំបុកនិងសំពះព្រះ ខែនៅដើមខែវិច្ឆិការ

កំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៤ ខែ តុលាឆ្នាំ២០ ២២ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នក តំណាងរាស្ត្រមណ្ឌលកំពង់ ឆ្នាំងបានដឹកនាំក្រុមការងារចុះពិនិត្យការដំឡើងផ្ទាំងរូភាព និងបំពាក់ភ្លើងចម្រុះពណ៌បំភ្លឺតាមផ្លូវនានាក្នុងក្រុងកំពង់ឆ្នាំង ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូកអកអំបុកសំពះព្រះ ខែនៅដើមខែវិច្ឆិការខាងមុខ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនី នៅរសៀលថ្ងៃទី ២៤ នេះបានដឹ កនាំក្រុមការងារចុះពិនិត្យ មើ ល ការដាក់តាំងផ្ទាំងរូបភាព និងការរៀបតាំងភ្លើងចម្រុះពណ៌តាមដងផ្លូវនិងតាមសួន ច្បារនានា ក្នុងក្រុងកំពង់ឆ្នាំង ។ ដោយឡែក នៅតាមមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ក៏ត្រូវចូលរួមតាំងភ្លើងចំរុះពណ៌នៅតាមមន្ទីរអង្គភាពនីមួយៗ ផងដែរ។

ទាក់ទងនឹងផែនការបុណ្យ អុំទូកសំពះព្រះខែនិងអកអំ បុកកាលពីថ្ងែទី ១៩ខែតុលា នៅក្នុងសាលាខេត្តកំ ពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិបានលើកឡើងថា នៅក្នុងដើមខែ ១១ ខេត្តកំពង់ឆ្នាំងនិងរៀបចំប្រារព្ធពិធីបុណ្យអុំទូកនៅមាត់ ទន្លេផ្សារ ក្រោមរយៈពេល ២ ថ្ងៃនិងក៏រៀបចំពិធីអកអំបុក សំពះព្រះខែទៅតាមប្រពៃណីជាតិយើងផងដែរ។

ចំពោះការប្រណាំងទូកនិងកា ណូតឯកឧត្តម បានដាក់ផែន ការដល់អាជ្ញាធរក្រុងស្រុកទាំង ៨ត្រូវរៀបចំអញ្ជើញប្រជាព លរដ្ឋ មកចូលរួមលេងកំសាន្តប្រណាំងទូកនិងកាណូត ឱ្យបានមួយពាន់ទូកដោយឯក ឧត្តម និងត្រៀមចំណាយថវិកាចំនួន ១០០ លានរៀល សម្រា ប់ជួ យឧបត្ថម្ភជូនបងប្អូនប្រ ជាពលរដ្ឋមកចូលរួមប្រណាំ ងទូកនិងកាណូត។ ចំណែកក្រុ មការងារយុវជនតាមអង្គភាពនានា ត្រូវរៀបចំវង់ភ្លេងរាំលេ ងកម្សាន្តតាមសាឡាងនឹងកាណូតធំៗ ដើម្បីកំដរពិធីបុណ្យអុំទូកនៅតាមដងទន្លេផ្សារ ក្រោមឲ្យបានកុះករអធិកអ ធម្ម។ នៅក្នុងក្រុងកំពង់ ឆ្នាំងក៏ត្រូវរៀបចំសៃវេនកីឡាប្រដា ល់ និងរៀបចំក្បួនប្រណាំងកង់ និងរត់ប្រណាំងម៉ាឡាតុង ដែ លកម្មវិធីនេះប្រគល់ជូនមន្ទីរ អប់រំយុវជននិង កីឡាជាអ្នករៀបចំ។ហើយពេលយប់ក៏រៀ បចំពិធីដុតកាំជ្រូចអបអរ សា ទរផងដែរ។

ជាមួយគ្នានេះនៅក្នុងក្រុងកំពង់ឆ្នាំងចាប់ពីផ្លូវច្រមុះជ្រូកផ្សារលើដល់ផ្សារ ក្រោមរដ្ឋបា លខេត្ត និងរដ្ឋបាលក្រុងកំព ង់ឆ្នាំងនិងរៀបចំជាតំបន់ត្រជាក់ ស្វាគមន៍ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត បង្កើនភាពសប្បាយរីករាយជយោសន្តិភាព ។

Leave a Reply

Your email address will not be published. Required fields are marked *