ប្រជាពលរដ្ន នៅឃុំពេជចង្វា ចំនួន ១០៥៦គ្រួសារ​ទទួលបានអំណោយចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់

ប្រជាពលរដ្ន នៅឃុំពេជចង្វា ចំនួន ១០៥៦គ្រួសារ​ទទួលបានអំណោយចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ 

កំពង់ឆ្នាំង:​ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២​ នេះ ឯកឧត្តម កុល ប៊ុនលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំពេជចង្វារ  រួមជាមួយឯកឧត្តម សំ ប្រជាមានិតឯកឧត្តម អុីវ ប៊ូរិនជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្ដម  តេង រត្ននា ឯកឧត្តម គឹម រ័ត្នណារិន លោក ដោក ប៊ុនថុន និងក្រុមការងារចុះជួយជុំពេជ ចង្វារ បានអញ្ជេីញចូលរួមជាគណៈអធិបតីប្រគល់ចង្រ្កានសន្សំសំចៃព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនីធិ PEACE LAND របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន២លើក សរុបចំនួន ១០៥៦ គ្រួសារ​ ជូនប្រជាពលរដ្ឋក្នុងឃុំពេជចង្វារ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ។

ក្នុងឱកាសនោះផងដែរ​ ឯកឧត្តម កុល ប៊ុនលី មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅដោយសន្តិភាព និងមានភាពរីកចម្រេីនគ្រប់វិស័យ។ ទន្ទឹមនិងនេះក៍បានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយជម្រុញឲ្យមានការចូលរួមអភិរក្ស និងការពារបរិស្ថានជាបញ្ហាប្រឈមផ្នែកគ្រប់គ្រងដ៏សំខាន់មួយ ហើយ រាជរដ្ឋាភិបាលកំពុងខិតខំស្វែងយល់ឱ្យបានត្រឹមត្រូវអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្ម ផលិតផល និងសេវាកម្មនានា ចំពោះបរិស្ថាន ។ ដេីម្បីសម្រេចបាននូវគោលដៅនេះទេីបរៀបចំការប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ជូនដល់ប្រជាពលរដ្ឋនៅពេលនេះក្នុង ឃុំពេជចង្វារ និងបន្តចែកជូនប្រជាពលរដ្ឋតាមបណ្តាភូមិផ្សេងទៀត ដោយចង្ក្រានសន្សំសំចៃនេះចំណេញជាង ៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលបងប្អូនបើ ប្រាស់រាល់ថ្ងៃ ។

ឯកឧត្តម កុល ប៊ុន លី ថ្លែងអំណរគុណចំពោះក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនីធំ PEACE LAND របស់ប្រទេសចិន ដែលបានសហការគ្នាក្នុងការស្រាវជ្រាវរកនូវបច្ចេកវិទ្យាថ្មី នៃការផលិតចង្ក្រានសន្សំសំចៃថាមពល សំដៅលើកកម្ពស់ការអភិវឌ្ឍផលិតផលដែលជួយកាត់ បន្ថយផលប៉ះពាល់បរិស្ថាន ដោយផលិតនៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ រ​ខេត្តកំពង់ឆ្នាំង ព្រមទាំងបានអនុវត្តគម្រោងជាច្រើនមក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការផ្តល់ចង្ក្រានជូនប្រជាជន ៕

Leave a Reply

Your email address will not be published. Required fields are marked *