កំពង់ឆ្នាំង៖លេខាធិការដ្ឋានក្រុមស កម្មនៃក្រុមការងរយុវជនគណបក្សខេត្តកំពង់ឆ្នាំង ចំនួន៧៣នាក់ ធ្វើដំណើរមកទស្សនកិច្ចសិក្សានៅក្នុងទី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុទទួលបានជោគជ័យគួរកត់សំគាល់។
លោក ឈៀងថារិទ្ធ ប្រធានលេខា ធិការដ្ឋានក្រុមសកម្មជននៃក្រុមការ ងារយុវជនគណបក្សខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងដំណើរទស្សន កិច្ចសិក្សាខាងលើនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានលើកទឹកចិត្តនិងជួយឧបត្ថម្ភថវិកាក្នុងការចំណាយលើរថយន្តទេសចរណ៍ ២៥កៅអី៣គ្រឿង រថយន្តសារ៉ែននគរបាលខេត្តមួយគ្រឿង និងថវិកាមួយចំនួន ក្នុងការហូបចុកស្នាក់នៅបោះតង់មាត់សមុទ្រផងដែរ។
លោក ជួបសីហា បានអោយដឹងថាក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះក្រោមការដឹកនាំដ៏ឈ្លាដវៃ របស់ប្រ មុខរាជរដ្ឋាភិបាលកម្ពុជា និងឯក ឧត្តម គួច ចំរើន ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យនៅក្នុង ខេត្តព្រះសី ហនុ មានការរីកចម្រើនគួរឱ្យកត់ស ម្គាល់ ពិសេសវិស័យទេសចរណ៍តាមឆ្នេរសមុទ្រជាតំបន់កំសាន្តក្នុងក្រុងព្រះសីហនុ។
នៅល្ងាចថ្ងៃនេះដែរ លោកខៀវ ភារម្យ ជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះ សីហនុ តំណាងឯកឧត្តមគួចចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រ ធានគណបក្សខេត្តព្រះសីហនុបាន
នាំយកអំណោយ ជាភេសជ្ជៈចំនួន
៦០កេស របស់ឯកឧត្តមគណបក្សខេត្តព្រះសីហនុ ឧបត្ថម្ភជូនក្រុមការ ងារយើង។
ដំណើរទស្សនៈកិច្ចសិក្សារយៈពេ ល២យប់ ៣ ថ្ងៃរបស់ក្រុមការងារសកម្មជនយើង (ពីថ្ងៃទី២១ ២២ ២៣ខែតុលា )បានឆ្លុះបញ្ចាំងពីការស្នាក់ នៅបោះតង់ជាសមូហភាពបានបង្កើនសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ គឺនៅផ្ទះម្ដាយទីទៃនៅព្រៃម្ដា យជាមួយ។ ទោះបីក្នុងការស្នាក់នៅបោះតង់ជាប់មាត់សមុទ្រមានផលប៉ះពាល់ពីអាកាសធាតុមានភ្លៀងខ្យល់យ៉ាងណាក៏ដោយ ក៏ក្រុមស កម្មយើងបានសាមគ្គីគ្នាស្នាក់នៅជាសមូហភាពមានទំនាក់ទំនងល្អយ៉ា ងស្អិតរមួត ពុំមានបញ្ហាអ្វីកើតឡើងឡើយ ។
លេខាធិការដ្ឋានក្រុមសកម្មជននៃក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង សូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុក ដាក់និងបានផ្ដល់ថវិកាជូនក្រុមសកម្មជនយើង បានធ្វើទស្សនកិច្ចសិក្សាយ៉ាងសប្បាយ រីករាយនៅខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរក៏សូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលក្រុងព្រះសីហនុនិងលោក ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដែលបានផ្ដល់ទីតាំងនិងឧបត្ថម្ភនូវភេសជ្ជៈមួយចំនួន៦០កេះដល់ក្រុមសកម្មជនរបស់យើង។
សូមបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ហ៊ុនម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាពិតជាមានសមត្ថភាព ក្នុងតួនាទីធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យក្នុងបច្ចុប្បន្ន និងពេលអនាគត ។ជយោសន្តិភាព មានសន្តិភាព ពិតជាមាន ការអភិវឌ្ឍលើគ្រប់វិស័យ៕ដោយងិន វាសនា