ខេត្តកំពង់ធំ៖នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រុមអធិការកិច្ចនៃអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបប្រចាំការនៅខេត្តកំពង់ធំ ក្រោយពីមានការចង្អុលបង្ហាញពីលោកកើតគានាយអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងដោយលោកជុនប៊ុនពៅបានចុះល្បាតត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដោយប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន០១គ្រឿង កម្លាំងចំនួ ០៤នាក់ បានប្រទះឃើញ កាណូតបាទឡាស្មាច់កំពង់ឆក់ត្រីនៅចុងភូមិផាត់សណ្តាយ ពេលនោះកំលាំងបានដេញស្ទាក់ចាប់ តែជនសង្ស័យបានដឹងខ្លួនមុនក៏ បើកទូករត់អែបច្រាំងរួចលោតចូលព្រៃរត់គេចខ្លួនបាត់ ដោយបន្សល់ទុក្ខវត្ថុតាងបទល្មើស រួមមាន÷
-ដុំភ្លើងឆក់(ឆក់ត្រជាក់) ចំនួន០១គ្រឿង
-អាគុយ១២វ៉ុល៧០អំពែចំនួន០២គ្រឿង
-កន្ត្រងដួសត្រី ចំនួន ០១
-ខ្សែកាបប្រវែង៨ម៉ែត្រ
-បាឡាស្មាច់ប្រវែង៥,៩ម៉ែត្រ០១គ្រឿង
-មាសុីនកាណូតចំនួន ០១គ្រឿង
-ត្រីឆ្លាំងចំនួន ៣គីឡូក្រាម។
ក្នុងនោះលោកកើតគាបានធ្វើការសុំនូមពរដល់អ្នកនេសាទក្នុងបឹងទន្លេសាបទាំងអស់ពិសេសបងប្អូនអ្នកនេសាទក្នុងឃុំផាត់សណ្ដាយសូមធ្វើការឧបករណ៍ណាដែលស្របច្បាប់ជៀសវាងធ្វើការនេសាទឧបករណ៍ច្បាប់ធ្វើការហាមឃាត់ជាដាច់ខាតពិសេសឧបករណ៍ស្បៃមុងឆក់ក្ដៅឆក់ត្រជាក់ដែលធ្វើឱ្យមច្ឆាជាតិឆាប់រលាយហិនហោច ម្យ៉ាងទៀតបើសមត្ថកិច្ចចាប់បានទទួលទោសជាប់គុកច្រវ៉ាក់តាមផ្លូវច្បាប់ថែមទៀតផង៕
