ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះបានចែកភេសជ្ជៈ និងថវិកាជូនមន្ត្រីសា លាខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងខេត្តសរុបចំនួន ១៩៧ នាក់

កំពង់ឆ្នាំង ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំព ង់ឆ្នាំងនៅល្ងាចថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០២២នេះ ត្រូវនឹងបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ បានចែកភេស ជ្ជៈចំនួន ៥៧៨ កេស និងថវិកាជា ង១៥លានរៀល ជូនដល់ថ្នាក់ដឹក នាំ និងមន្ត្រីនៅក្នុងរដ្ឋបាលសាលា ខេត្តកំពង់ឆ្នាំងក្រោមឱវាទ ដើម្បីថ្នាក់ដឹកនាំ និងមន្ត្រីរបស់យើងបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិ ។

តាមរបាយការណ៍របស់នាយករដ្ឋ បាលខេត្តបានឲ្យដឹងថាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលខេត្តបានចែកជូន ក្រុមប្រឹក្សាខេត្ត , គ ណៈអភិបាលខេត្ត , នាយក នាយ ករងរដ្ឋបាលខេត្ត , ប្រធាននិងអនុ ប្រធានការិយាល័យប្រជាពលរដ្ឋ, នាយកទីចាត់ការ និងមន្ត្រីកិច្ចសន្យាមន្ត្រីស្នាក់ការបក្ស, ស្នងការនគរបា លខេត្ត , បញ្ជាការកងរាជអាវុធហត្ថខេត្ត , បញ្ជាការតំបន់ប្រតិបត្តិការសឹករោងខេត្ត និងមន្ទីរផែនការខេត្តផងដែរ សរុបចំនួន  អង្គភាព ស្នើនិង១៩៧ នាក់ ។ ក្នុងនោះមានភេ សជ្ជៈសរុបចំនួន ៥៧៨ កេសនិងថវិ កាសរុបចំនួនជាង ១៥ លានរៀល។

ឯកឧត្តមលោកជំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការនៅក្នុងរដ្ឋបាលសា លាខេត្តទាំងអ ស់សូមថ្លែងអំណរ គុណយ៉ាងជ្រាល ជ្រៅដល់ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ដែលបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខថ្នាក់ ដឹកនាំក្រោមឱវាទ និងមន្ត្រីក្រោមឱវាទនៅក្នុងពិធីបុណ្យភ្ជុំបិណនេះដោយ ឯកឧត្តម លោក ជំទាវ និងលោកលោកស្រីទាំងអស់សូមគោរពជូនពរឯកឧត្តមអភិបាលខេត្ត និងលោកជំទាវព្រមទាំងបុត្រា បុត្រីសូមមានសិរីសួស្ដី សេចក្តីសុខគ្រប់ប្រ ការ និងសូមមានជ័យជំនះគ្រប់ភារ កិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *