ខេត្តកំពង់ឆ្នាំង៖មួយសប្តាហ៍ចុងក្រោយនេះ គឺចាប់ពីថ្ងៃទី ១៧ ខែកញ្ញា មកដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងឯកឧត្តម ខូវ លីស្នងការនគបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជា ឱ្យអាជ្ញាធរនិងសមត្ថកិច្ច តាមស្រុក ក្រុង យ៉ាងតឹងរឹង ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបល្បែងស៉ីសងឲ្យមានប្រសិទ្ធភាព ដើម្បីការពារគោលនយោបាយភូមិ.ឃុំមានសមត្ថភាព។
-ក្រោយពីមានបទបញ្ជា គេសង្កេតឃើញបនល្បែងខុសច្បាប់គ្រប់ប្រភេទនៅតាមបណ្ដាស្រុក ក្រុង ក្នុងខេត្តកំពង់ឆ្នាំងត្រូវបានបិទបញ្ចប់ជាស្ថាពរ ។
-ក្នុងប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងខាងលើនេះត្រូវបានប្រជាពលរដ្ឋភាកច្រើនចូលរួមអបអបសាទរយ៉ាងខ្លាំង ប៉ុន្តែក្នុងនោះក៏មានជាឆ្ងល់មួយចំនួនផងដែរ ដោយពួកគាត់ ឃើញអាជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋានបានចុះបិទ ទាំងល្បែងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រភេទទេសចរណ៍និងជាប្រភេទកីឡាដូចជាក្លឹបស្នុកឃ័រ(ប៊ីយែរ)ជាដើម។
-ចម្ងល់ខាងលើនេះត្រូវបានលោកអៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង បានបកស្រាយប្រាប់អង្គភាព សារព័ត៌មាន គេហទំព័រ ក្រាំងមាស យើងតាមទូរសព្ទនៅល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ឲ្យដឹងថា ល្បែងគ្រប់ប្រភេទត្រូវបានទប់ស្កាត់បានជាស្ថាពរហើយ ចំណែកល្បែងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដូចជាក្លឹបស្នុកឃ័រ(ប៊ីយែរ) ខាងអាជ្ញាធរមិនប្រើពាក្យថាបិទទេ គ្រាន់តែឲ្យផ្អាកមួយរយៈ ដើម្បីធ្វើការ ត្រួតពិនិត្យតាមផ្លូវច្បាប់ ជាល្បែងប្រភេទទេសចរណ៍ជាល្បែងប្រភេទកីឡាឲ្យបានត្រឹមត្រូវ ជៀសវាងបង្កប់ល្បែងភ្នាល់ដាក់លុយ គឺខាងអាជ្ញាធរមិនអនុញ្ញាតទេ ។
-គួររំលឹកផងដែរ៖ បន្ទាប់ពីសារសំឡេងរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជាដល់អាជ្ញាធរគ្រប់ បណ្ដាខេត្តក្រុង រាជធានី ធ្វើការទប់ស្កាត់បនល្បែងខុសច្បាប់គ្រប់ប្រភេទ ជាបន្ទាន់ សម្ដេច បានសង្កត់ធ្ងន់ទៅលើល្បែងកត់កន្ទុយលេខ ល្បែងជល់មាន់ ល្បែងឡូតូ ជាល្បែងតាមអនឡាញ បង្កប់តាមកន្លែងលក់កាហ្វេ លក់គុយទាវ និងល្បែងស៊ីសងគ្រប់ប្រភេទត្រូវឈប់ជាបន្ទាន់ ក្នុងនោះសម្ដេចក៏បានធ្វើការព្រមានដកហូតមុខតំណែងអភិបាលខេត្ត អភិបាលស្រុក ក្រុងណា ដែលមិនអនុវត្តតាមបទបញ្ជារបស់សម្ដេចអោយមានប្រសិទ្ធភាពផងដែរ។
- ក្រោយពិសារសំឡេងនេះត្រូវបានគេបង្ហោះចូលគ្រុបតេឡេក្រាម តាមបណ្ដាអង្គភាព នៅតាមបណ្ដាញសង្គម និងអ្នកសារព័ត៌មាន បានធ្វើការចុះផ្សាយបង្ហោះព្រោងព្រាត ក្នុងនោះគេសង្កេតឃើញ សមត្ថកិច្ចជំនាញគ្រប់បណ្ដាខេត្តក្រុង រពិសេសនៅរាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចជំនាញបានបញ្ចេញកម្លាំងធ្វើការទប់ស្កាត់និងឃាត់ម្ចាស់ទីតាំងនិងអ្នកញៀនល្បែងបានមួយចំនួនផងដែរ។ ក្នុងនោះទីតាំងបញ្ចាំដែលមួយចំនួនដែលទទួលទិញ ផលចោរកម្ម ត្រូវបានសមត្ថកិច្ចដករហូតម៉ូតូរាប់រយគ្រឿង និងបានប្រគល់ទៅឲ្យម្ចាស់ដើមវិញដែលបានបាត់នាកន្លងមកផងដែរ។ដោយងិន វាសនា