កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅសាលាស្រុកកំពង់លែង មានរៀបចំពិធីប្រកាស់ តែងតាំងតំណែងជាអភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ពិធីខាងលើនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក អៀង វុធ ជាអភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីក្រុម ប្រឹក្សាខេត្ត និង លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបផងដែរ។
ក្រោយពីបានអានរបាយការណ៏ ស្វាគមន៏ ដោយលោក សំ ចាន់ថន អភិបាលនៃគណៈអភិបាលស្រុកកំពង់លែងរួចមក អង្គពិធីបានរៀបចំពិធីប្រគល់ អនុក្រិត្យ និង សេចក្តីប្រកាសស្តីពីៈ ការចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាល ស្រុកកំពង់លែងគឺៈ លោក ពុំ សុផល ពីឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ ៦ នៃក្របខ័ណ្ឌក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ។
នាឱកាសនោះ អភិបាលរងខេត្តកំពង់ឆ្នាំងឯកឧត្តម អៀង វុធ ក៏បានមានមតិសំណេះសំណាល និងធ្វើការផ្តាំផ្ញើដល់អង្គពិធី ពិសេសក្នុងជួរ គណៈអភិបាលរួមនិងអភបាលរងស្រុកថ្មីដែលត្រូវប្រកាសមចូលកាន់មុខតណែងថ្មីត្រូវរួមកិច្ចការងារ រួមសុខ រួមទុក្ខ សាមគ្គីផ្ទៃក្នុងល្អ មានគណន្យភាពល្អ គោរពវិន័យទៅតាមលក្ខន្តិកៈមន្ត្រីរាជការ និងត្រូវបំរេីផល់ប្រយោជន៍រាស្ត្រដោយស្មោះ៕