ឯកឧត្ដម​ អុិត​ សុធា​ ដឹកនាំកំលាំងជំនាញជលផលស្ទាក់​ចាប់ទូកឌុកលួចដឹកកូនត្រីដែលនេសាទដោយប្រើឧបករណ៏ខុសច្បាប់ក្នុងរដូវបិតនេសាទ

កំពង់ឆ្នាំង:​ នៅវេលាម៉ោង​ ៥:០០​ នាទី​ ល្ងាច​ ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២២​ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ឆ្នាំង​ ដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ​រដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបស្ទាក់ចាប់ទូកឌុកលួច​ដឹកលូនត្រីល្អិតល្មេីសច្បាប់ជលផលក្នុងរដូវបិទនេសាទ។

ការចុះបង្ក្រាបខាងលេីនេះធ្វេីឡេីងនៅចំណុចភូមិក្បាលកន្លង់​ ឃុំពាមឆ្កោក​ ស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង​ ។

សូមបញ្ជាក់ផងដែរថាកូនត្រីល្អិតដែលជនល្មេីសលួចដឹកជញ្ជូនខយសច្បាប់ក្នុងរដូវបិទនេសាទនេះមានចំនួនជាច្រេីនរយគីឡូក្រាម​ ហេីយបានមកពីការនេសាទដោយការប្រេីប្រាស់ឧបករណ៍ស្បៃមុងដែលច្បាប់ហាមឃាត់​ ។

បន្ទាប់ពីស្ទាក់ចាប់បានទូកឌុកខាងលេី​ខាងលេី​ កូនត្រីជាច្រេីនរយគីឡូក្រាមត្រូវបានចាក់លែងចូលក្នុងទន្លេធម្មជាតិវិញ​ ។  ដោយឡែកជនសង្ស័យ​ និងវត្ថុតាងបទល្មេីសត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី​ ។

ប្រជាពលរដ្ឋបានសម្តែងនូវការកោតសរសេីរ​ និងត្រេក​អរយ៉ាងខ្លាំងក្រោយឃេីញការដឹកនាំកម្លាំងបង្ក្រាបរបស់ឯកឧត្តមព្រះរាជអាជ្ញា​បែបនេះ​ ព្រោះថាអ្នកនេសាទ​ និងដឹកជញ្ជូនកូនត្រីដែលបាននេសាទដោយឧបករណ៍​ល្មេីសច្បាប់ទាំងនេះជាអ្នកបំផ្លាញពូជត្រីយ៉ាងរង្គាល​  និងជាហេតុធ្វេីឲ្យមច្ឆាជាតិបាត់បង់គួរឲ្យសោកស្តាយ​ ។

ជាមួយគ្នានេះ​ ឯកឧត្តម​ ព្ររាជអាជ្ញាអំពាវនាវដល់ប្រជានេសាទទាំងអស់បញ្ឈប់នូវសកម្មភាពនេសាទ​ខុសច្បាប់ និងការប្រេីប្រាស់ឧបករណ៍ខុសច្បាប់ដែលជាហេតុនាំឲ្យទទួលទោសទណ្ឌ​ ម្យ៉ាងវិញទៀតការនេសាទខយសច្បាប់​ និងប្រេីឧបករណ៍នេសាទល្មេីសច្បាប់​នេះ​ គឺជាការបំផ្លាញ​ និងធ្វេីឲ្យហិនហោចពូជមច្ឆាជាតិ​ និងជា​ការបំផ្លាញខ្លួនឯងនៅពេលអនាគត​ ។

Leave a Reply

Your email address will not be published. Required fields are marked *