លោកសាន់ យូ អភិបាលរងខេត្ត ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍និងស្រុកកំពង់លែចំនួន៣ថ្ងៃជាប់គ្នា

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើស នេសាទរបាំងសាច់អួនខុសច្បាប់នៅ ស្រុកបរិបូណ៌ចាប់ផ្ដើម ថ្ងៃ សុក្រ ១០ រោច ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ខែ មិថុនា ឆ្នាំ ២០២២ ។ ក្នុងប្រតិបត្តិការ ចុះបង្ក្រាប មានកម្លាំង គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងរួមទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកបរិបូណ៌និងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម សាន់ យូអភិបាលរងខេត្តកំពង់ឆ្នាំង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល លោកចេង​ចាន់ដូណាអភិបាលស្រុកបរិបូរណ៍ កងកម្លាំងប្រដាប់អាវុធទាំង៣ សរុបចំនួន ១៩នាក់ មធ្យោបាយកាណូតស្មាច់ ចំនួន០៣ គ្រឿង។

ការចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុច ដំបូកក្រហម ភូមិកំពង់អួរ ឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ លទ្ធិផលសម្រេចបានរួមមានៈ
-រុះរើ របាំងសាច់អួន ចំនួន១ករណី ស្មើ និង០៦កន្លែង ប្រវែង ៦០០ ម៉ែត្រ

  • លបលូសាច់អួនចំនួន ១០គ្រឿង
  • កាប់បំផ្លាញចោលបង្គោល ចំនួន ៥០០ ដើម
  • និងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំនួន ១០ គីឡូក្រាម។​

ចុះបង្ក្រាបនៅថ្ងៃទី២ ត្រូវនឹងថ្ងៃសៅរ៍១១រោចខែជេស្ឋឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២២ កម្លាំងខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​គណះ​បញ្ជាការ​ឯកភាព​ស្រុក​កំពង់លែងបញ្ជាការ​ឯកភាពស្រុកបរិបូណ៍ និងកងកម្លាំងប្រដាប់អាវុធទាំង៣ សរុបចំនួន២២នាក់ប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយកាណូតតូចធំចំនួន៥គ្រឿង។ ដឹកនាំដោយ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោកចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ ចុះបង្រ្កាបបទល្មើសជលផល​នៅ​ចំណុច​(ភូមិកំពង់ព្រះ)ក្នុងស្រុកបរុបូរណ៍ និងចំណុច(វាលភក់) ក្នុងភូមិសាស្រ្ត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លទ្ធិផលសម្រេចបានរួមមានៈ

  • រុះរើរបាំងសាច់អួនចំនួន ២ករណីស្មើនឹង១៣កន្លែងស្មើនឹងប្រវែង៦៨០ម៉ែត្រ
    -បំផ្លាញចោលបង្គោលនៅនឹងកន្លែងចំនួន៦០០ដើម
    -លបលូសាច់អួនចំនួន២១គ្រឿង
    -និងចាក់ ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន១០គីឡូក្រាម។

បង្ក្រាបលើកទី៣​នៅ ថ្ងៃ អាទិត្យ ១២ រោច ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០២២ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌,សហគមន៍នេសាទកំពង់ព្រះគគីរ​ កម្លាំងចូលរួមសរុប ២៨នាក់ មធ្យោបាយធ្វើដំណើរ កាណូតស្មាច់ចំនួន ៦ គ្រឿង ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះ នៅ ត្រង់ចំណុច (កោះក្អែ) (កោះតាម៉ូវ) ឃុំ កំពង់ព្រះគគីរ ស្រុក បរិបូណ៌ ខេត្ត កំពង់ឆ្នាំង ។​
លទ្ធិផលសម្រេចបានរួមមានៈ
-របាំងសាច់អួន ៣ កន្លែង ប្រវែង៣០០ ម៉ែត្រ
-លបលូសាច់អួន ចំនួន៥ គ្រឿង

  • បំផ្លាញចោលបង្គោល នៅនឹងកន្លែង ចំនួន៣០០ ដើម
    -និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ​វិញ ចំនួន៥ kg។​

ក្នុងប្រតិបត្តការចុះបង្ក្រាបនោះ ឯកឧត្តម អភិបាលរងខេត្តបញ្ជាក់ទៀតថា ចុះបង្ក្រាបប្រើរយះពេល៧ថ្ងៃជាប់គ្នា គ្រប់ស្រុក ទាំងអស់ មិនត្រូវឲ្យមានបទល្មើសនេសាទខុសច្បាប់ជាដាច់ខាត លោកបានដាក់បទបញ្ជាតឹងរ៉ឹង គឺមិនឱ្យមានបទល្មើសកើតឡើងម្ដងទៀតជាដាច់ខាត សមត្ថកិច្ចតាមគោលដៅត្រូវចុះបង្ក្រាបឱ្យដូចភ្លៀងរលឹម បើមានបទល្មើសនេសាទកន្លែងណា មន្ត្រីនិងសមត្ថកិច្ចពាក់ពន្ធ័នៅទីនោះជាអ្នកទទួសខុសត្រូវ។​

-នាឱកាសនោះ លោកលី ឡានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនជាអ្នកនេសាទនៅបឹងទន្លេសាបខេត្តកំពង់ឆ្នាំងទាំងអសលមេត្តាកុំធ្វើការនេសាទប្រើប្រាស់ឧបករណ៍ ដែលច្បាប់ធ្វើការហាមឃាត់ ព្រោះវាធ្វើឱ្យរលាយហិនហោចដល់មច្ឆាជាតិ និងមួយវិញទៀតបងប្អូនប្រឈមចំពោះមុខច្បាប់ថែមទៀតផង ។​សូមបងប្អូនជួយរួមថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាទុកយូរអង្វែងឲ្យដល់កូនចៅយើងជុំនាន់ក្រោយផង៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *