ខេត្តកំពង់ឆ្នាំង៖ ⏩សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើស របាំងសាច់អួនខុសច្បាប់នៅ ស្រុកបរិបូណ៌ចំនួន២ថ្ងៃ កាលពីថ្ងៃ សុក្រ ១០ រោច ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ខែ មិថុនា ឆ្នាំ ២០២២ក្រុមប្រតិបត្តិការគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងរួមគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌និងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម សាន់ យូអភិបាលរងខេត្តកំពង់ឆ្នាំង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលលោកចេងចាន់ ដូណាអភិបាលស្រុកបរិបូរណ៍ កងកម្លាំងប្រដាប់អាវុធទាំង៣ សរុបចំនួន ១៩នាក់ មធ្យោបាយកាណូតស្មាច់ ចំនួន០៣ គ្រឿង។
⏩ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុច ដំបូកក្រហម ភូមិកំពង់អួរ ឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។លទ្ធិផលបំផ្លាញចោលរួមមានៈ
-រុះរើ របាំងសាច់អួន ចំនួន១ករណី ស្មើ និង០៦កន្លែង ប្រវែង ៦០០ ម៉ែត្រ
- លបលូសាច់អួន ចំនួន ១០គ្រឿង
- កាប់បំផ្លាញចោលបង្គោលនៅនឹងកន្លែង ចំនួន ៥០០ ដើម
- និងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំនួន ១០ គីឡូក្រាម។
⏩នៅថ្ងៃទី២ ត្រូវនឹងថ្ងៃសៅរ៍១១រោចខែជេស្ឋឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២២កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណះបញ្ជាការឯកភាពស្រុកកំពង់លែងបញ្ជាការឯកភាពស្រុកបរិបូណ៍ កម្លាំងប្រដាប់អាវុធទាំង៣ សរុបចំនួន២២នាក់ប្រើប្រាស់មធ្យោបាយកាណូតតូចធំចំនួន៥គ្រឿង។ ដឹកដោយ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោកចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានចុះបង្រ្កាបបទល្មើសជលផលនៅចំណុចភូមិកំពង់ព្រះ និងចំណុចវាលភក់ ក្នុងភូមិសាស្រ្ត ស្រុកកំពង់លែងនិងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ លទ្ធិផលបំផ្លាញចោលរួមមានៈ
- រុះរើរបាំងសាច់អួនចំនួន ២ករណីស្មើនឹង១៣កន្លែងស្មើនឹងប្រវែង៦៨០ម៉ែត្រ
-បំផ្លាញចោលបង្គោលនៅនឹងកន្លែងចំនួន៦០០ដើម
-លបលូសាច់អួនចំនួន២១គ្រឿង
-និងចាក់ ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន១០គីឡូក្រាម។
⏩ក្នុងប្រតិបត្តការចុះបង្ក្រាបនោះ ឯកឧត្តម អភិបាលរងខេត្តបញ្ជាក់ទៀតថា គ្រប់ឃុំ ស្រុក ទាំងអស់ មិនត្រូវឲ្យមានបទល្មើសនេសាទខុសច្បាប់ជាដាច់ខាត លោកបានដាក់បទបញ្ជាតឹងរ៉ឹង មិនធ្លាប់បានឃើញ គឺមិនឱ្យមានបទល្មើសកើតឡើងម្ដងទៀតជាដាច់ខាត ត្រូវតែបង្ក្រាបឱ្យដូចភ្លៀងរលឹម គោលដៅណា មានបទល្មើសនេសាទបន្តទៀត មន្ត្រីនិងសមត្ថកិច្ចពាក់ពន្ធ័នៅទីនោះជាអ្នកទទួសខុសត្រូវ៕ដោយងិន វាសនា