សាលាធម្មសភា ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ សារនាថពោធិ៍រាជបានបើកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវនិង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ សារនាថពោធិ៍រាជ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត ព្រះថេរានុថេរៈ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជំទាវ ឈរ ណារី ត្រាំអ៊ីវតឹក ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន យាយជីតាជី ប្រជាពលរដ្ឋ សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងយុវជន ស.យ.ស.ស ផងដែរ។

-មជ្ឈមណ្ឌលវិបស្សនាធុរៈ សារនាថពោធិ៍រាជ មានចម្ងាយប្រមាណ ២៩គ.ម ពីទីរួមខេត្តកំពង់ឆ្នាំង បានកសាងឡើងតាំងពីឆ្នាំ១៩៤០ ជាទីស្ងប់ស្ងាត់សម្រាប់ស្នាក់អាស្រ័យធ្វើវិបស្សនា សមាធិ ចង្ក្រមភាវនាធម៌ ដើម្បីសេចក្ដីស្ងប់ សេចក្ដីសុខក្នុងចិត្ត ធ្វើឲ្យអារម្មណ៍បានជ្រះថ្លាដោយកុសលផលបុណ្យ នៃ “ម្លប់សុខសន្តិភាព” ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សាលាធម្មសភាដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ មានបណ្ដោយប្រវែង ២៥ម៉ែត្រ ទទឹង ១៧ម៉ែត្រ ចាប់ផ្ដើមកសាងពីខែឧសភា ឆ្នាំ២០១៧ រហូតរួចរាល់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២១ ដោយចំណាយអស់ថវិកាសាងសង់ប្រមាណ ៦២៩ ៩០០ ០០០រៀល ។

-ក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយឯកឧត្ដម ត្រាំ អ៊ីវតឹក អតីតទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកម្មពិសេស និងលោកជំទាវ ឈរ ណារី ត្រាំអ៊ីវតឹក ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការីគ្រប់ផ្នែក ព្រមទាំងលោកជំទាវក្នុងក្រុមមូលនិធិវិបស្សនា រួមទាំងពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្ត ស្រុក ឃុំផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានប្រគេនបច្ច័យកសាងចំនួន ៤លានរៀលដល់ព្រះគ្រូចៅអធិការ ជូនយាយជីតាជី ៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល កំណាត់ស ១ដុំ ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ម៉ាស់១ប្រអប់ ជែលលាងដៃ១ដប និងថវិកា ៥ម៉ឺនរៀល ជូនយុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជន ស.យ.ស.ស សមាគមនារី សរុបចំនួន៥០នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ជូនកម្លាំងសមត្ថកិច្ច ប្រជាការពារ ក្រុមគ្រូពេទ្យ សរុបចំនួន ៩៤នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *