កម្លាំងចម្រុះរដ្ឋបាលជលផលថ្នាក់កណ្ដាលសហការ ជាមួយក្រុមអធិការកិច្ចនៃអធិការដ្ឋានជលផលខាងជើងបឹងទន្លេសាប ផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចុះបង្ក្រាបបទល្មើសនេសាទនៅ បឹងទន្លេសាបក្នុងឃុំផាត់សណ្ដាយ

កំពង់ធំ៖កម្លាំងចម្រុះរបស់រដ្ឋបាលជលផល ក្រុមអធិការកិច្ចនៃអធិការរដ្ឋានជលផលខាងជើងបឹងទន្លេសាបប្រចាំខេត្តកំពង់ធំ សហការជាមួយ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយនិង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ដឹកនាំដោយរដ្ឋបាលជលផលថ្នាក់កណ្ដាល បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។ នៅក្នុងយុទ្ធនាការចុះបង្ក្រាបខាងលើនេះមន្ត្រីរដ្ឋបាលជលផលមានគ្នាសរុបចំនួន ២៤ នាក់ មធ្យោបាយធ្វើដំណើរដោយ កាណូតតូច ធំ ចំនួន ៥ គ្រឿង។

-ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ ប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២១ នៅត្រង់ចំណុចជ្រោយវែង និង ចំណុច ចុងប្រឡាយតាសោម ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

-ការចុះបង្ក្រាបបទល្មើសនេសាទជលផលខាងលើនេះទទួលបានលទ្ធិផល រុះរើ និងកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់រួមមាន៖
-របាំងសាច់អួនចំនួន 6 របាំប្រវែង 1800 ម៉ែត្រ

-បង្គោលចំរ៉ឹងចំនួន៦០០ដើម
-លបលូសាច់អួនចំនួន ១២ គ្រឿង និងចាក់ព្រលែង ត្រីចម្រុះ ចូលបឹងធម្មជាតិវិញចំនួន ៣០ គីឡូក្រាមផងដែរ។

-នាឱកាសនោះផងដែរ លោកម៉ូត សៀងហេង មន្ត្រីរដ្ឋបាលជលផលមកពីរដ្ឋបាលជលផលថ្នាក់កណ្ដាលដែលដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះ ក៏មានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជានេសាទដែលប្រកបមុខរបរ នេសាទនៅតាមដងទន្លេសាបទាំងអស់ ពិសេសនៅ អ្នកនេសាទ ចំណុចខាងលើមេត្តាកុំឲ្យប្រកបមុខរបរ ដែលជាឧបករណ៍ ច្បាប់ធ្វើការហាមឃាត់ ព្រោះវាធ្វើឱ្យរលាយហិនហោចដល់មច្ឆាជាតិក្នុងបឹងទន្លេសាបរបស់យើងនេះ និងមួយវិញទៀតបងប្អូនប្រឈមចំពោះមុខច្បាប់ទៀតផង ។ ដូច្នេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាទុកយូរអង្វែងឲ្យដល់កូនចៅយើងចំនួនក្រោយផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *