ខេត្តកំពង់ឆ្នាំង៖ ដោយមើលឃើញ អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត លោកឃួន សារុំ ប្រធានក្រុមប្រឹក្សាស្រុកបរិបូរណ៍ និងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ធ្វើចិត្តាឡីស័កនៅតាមផ្ទះ និងគ្រួសារកូនភ្លោះ៣ នាក់មួយគ្រួសារចំណុច ផ្លូវចូលវត្តយុគន្ធស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍។
- ការចុះសួរសុខទុក្ខខាងលើនេះឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត លោកឃួន សារុំ ប្រធានក្រុមប្រឹក្សាស្រុកបរិបូរណ៍ និងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ បានពាំនាំនូវអំណាយរបស់គណបក្សប្រជាជនកម្ពុជា ចែកជូនក្នុង១ គ្រួសារទទួលបានអង្គរ១០គីឡូក្រាម មី ១កេះ ត្រីខ១យួរ ទឹកសុីអុីវ១ដប និងទឹកត្រី១ដបក្នុងនោះ គ្រួសារកូនភ្លោះ៣នាក់មួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ១កេះ ត្រីខ១យួរ ទឹកសុីអុីវ១ដប និងទឹកត្រី១ដបផងដែរ។ -នាឱកាសនោះ ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា សម្ភារៈទាំងនេះមានចំនួនតិចតួចក៏ពិតមែន ដេីម្បី ជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយរយៈផងដែរ។
ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បន្ថែមថា ដើម្បីចូលរួមការពារនិង ទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ. ១៩ សូមបងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តិឱ្យបានម៉ឺងម៉ាត់ក្នុងការបន្តធ្វេីចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ តាមបទបញ្ជារបស់គ្រូពេទ្យ និងគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាការណែនាំរបស់ក្រសួងមហាផ្ទៃ ពិសេសគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល { ៣ ការពារ ៣កុំ }ឲ្យបានខ្ជាប់ខ្ជួន ចូមរួមទប់ស្កាត់ការពារការរីករាលដាលជំងឺកូវិដ១៩ ចូលសហគមន៍យើង ក្រុមគ្រួសារ សាច់ញាតិយើង ពិសេសខ្លួនឯងផ្ទាល់ ខណៈ ពេលនេះព្រឹត្តិការណ៍ ២០ កុម្ភៈកំពង់តែរីករាលដាលយ៉ាងខ្លាំងគ្មានការថមថយឡើយ ខណះ ពេលនេះ ខេត្តកំពង់ឆ្នាំងយើងជម្ងឺកូវីដ.១៩កំពង់តែមានសន្ទុះរីករាលដាលគ្មានការថមថយផងដែរ។