កំពង់ឆ្នាំង: នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែ០៧ ឆ្នាំ២០២១នេះ មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តនិងអភិបាលរងខេត្តកំពង់ឆ្នាំងថ្មី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រកាស់តែងតាំងជាអភិបាលខេត្ត ឯកឧត្ដម នៃ ចារី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។
ព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង។