ខេត្តកំពង់ឆ្នាំង ៖ នៅល្ងាច ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២១នេះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានចេញ សេចក្ដីបំភ្លឺព័ត៌មានមួយសន្លឹក ឆ្លើយតបទៅនឹងការចេញផ្សព្វផ្សាយរបស់អង្គភាព គេហទំព័រ ក្រាំងមាស កាលពីថ្ងៃទី៨.៩ ដែលមានចំណងជើងថា នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ហាមឃាត់អ្នកកាសែតមិនឱ្យថតរូបភាពយកទៅផ្សព្វផ្សាយ ករណីឃាត់រថយន្តដឹកដីចំនួន ៧ គ្រឿងនៅឃុំឆ្នុកទ្រូកាលពីម្សិលមិញពេលដឹង គឺបែបហ្នឹងសោះ ។ ក្នុងនោះបានអោយអង្គភាព គេហទំព័រ ក្រាំងមាសធ្វើការកែតម្រូវ សូមមហាជនតាមដាន អត្ថន័យក្នុងសេចក្ដីបំភ្លឺព័ត៌មាន ទាំងស្រុងនៅខាងក្រោម ជៀសវាងការយល់ច្រឡុំ។
សូមបញ្ជាក់ថា ការចុះផ្សាយរបស់គេហទំព័រ ក្រាំងមាសកាលពីថ្ងៃទី៨-៩កន្លងមកនោះគឺមានគោលបំណង ទី១.ផ្សព្វផ្សាយក្នុងន័យអប់រំឱ្យបានទូលំទូលាយបញ្ជ្រាបព័ត៌មានដល់មហាជនអោយយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកគោរពទាំងអស់គ្នា។ ទី២.សូមឱ្យមន្ត្រីចុះបំពេញភារកិច្ច មេត្តាការអនុវត្តិច្បាប់ក្នុងការផាកពិន័យបើកចំហរគ្មានការលាក់លៀម និងពិន័យអោយមានតម្លាភាព មិនត្រូវរើសក្រុមអ្នកនេះអ្នកនោះជៀសវាងការរិះគន់។ទី៣.សូមបើកចិត្តអោយទូលាយក្នុងការទទួលយកការផ្ដល់ព័ត៌មាននិងទទួលយកព័ត៌មានពីអ្នកដទៃត្រូវផ្ដល់សិទ្ធដល់អ្នកកាសែតផង ជៀសវាងមានការរិះគន់ គៀបសង្កត់សិទ្ធសេរីភាពស្ថាប័នព័ត៌មាន។