មន្ត្រីជំនាញ ផ្នែក សង្កាត់រដ្ឋបាលជលផលស្រុកកំពុងស្វាយក្រោម ស្នាក់ការឃុំផាត់សណ្ដាយ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនដែលមានប្រវែងលើសការកំណត់

ខេត្តកំពង់ធំ៖ មន្ត្រីរដ្ឋបាលជលផលស្រុកកំពុងស្វាយក្រោម មានកម្លាំង ផ្នែក និងសង្កាត់ ដឹកនាំកម្លាំងដោយលោកប៉ែន សាវេងនាយរងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយកម្លាំងសហការសរុបចំនួន៧នាក់មធ្យោបាយកាណូតចំនួន២គ្រឿង។​

-យុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះនៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២០ បង្ក្រាបបានរបាំងសាច់អួនចំនួន២កន្លែង ក្នុងចំណុចបឹងស្មៅ និងចំណុចឈើជាប់ លទ្ធិផលក្នុងការបង្ក្រាបរួមមាន៖
១.ឡុងចំនួន០៨គ្រឿង
២.របាំងសាច់អួនចំនួន៨០០ម៉ែត្រ
៣.លបលូចំនួន៨គ្រឿង
៤.កាប់កំទេចបង្គោលនៅនឹងកន្លែងចំនួន៥០០ដើម និងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន២០គីឡូក្រាម។​

-នៅក្នុងយុទ្ធនាការខាងលើនេះលោកប៉ែន សាវេងនាយរងផ្នែកជលផលផាត់សណ្ដាយ បានធ្វើការសំនូមពរដល់បងប្អូន ប្រជានេសាទ មេត្តា កុំធ្វើការនេសាទឧបករដែលច្បាប់បានហាមឃាត់ព្រោះវាធ្វើអោយ រលាយហិនហោចមច្ឆាជាតិនៅក្នុងបឹងទន្លេសាប យើងនេះ ម្យ៉ាងទៀតបងប្អូនត្រូវប្រឈម ចំពោះមុខច្បាប់ទៀតផង ដូច្ឆេះសូមបងប្អូនចូលរួមថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទុកជាយូរអង្វែងឱ្យដល់កូនចៅយើងជុំនាន់ក្រោយផង។

Leave a Reply

Your email address will not be published. Required fields are marked *