ខេត្តកំពង់ធំ៖ កម្លាំងចម្រុះសមត្ថកិច្ចរដ្ឋបាលជលផលដឹកនាំដោយលោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម រួមសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបនិងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេរសាប ខណ្ឌរដ្ឋបាលជលផលកំពងឆ្នាំង ខណ្ឌរដ្ឋបាលជលផលកំពងធំ និងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សរុបកម្លាំងទាំងអស់ចំនួន ៤២ នាក់មធ្យោបាយកាណូតតូចធំចំនួន ០៧ គ្រឿង។ ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលខាងលើនេះចាប់ផ្ដើមនៅព្រឹក ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅត្រង់ចំណុចប្រឡាយតាពេជ្រ ក្រចាប់ និងថ្គោល ជាលទ្ធផលបានចំនួន ០៨ករណីរួមមាន:
- បានរុះរើនិងបំផ្លាញចោលរបាំងសាច់អួន ប្រវែង ៣៥០០ម៉ែត្រ
- បង្គោលចំនួន ១៥០០ ដើម
- លួចំនួន ២៥គ្រឿង
- ចាក់ប្រលែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំនួន១២៩គីឡូក្រាម។
-នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០ លោកកើត គា នាយអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានដឹកនាំមន្ត្រី ក្រោមឧ៌វាទ និងសហការជាមួយ រដ្ឋបាលជលផលថ្នាក់កណ្តាល មានគ្នាសរុបចំនួន១២នាក់និងមធ្យោបាយកាណូតតូចធំចំនួន២គ្រឿង។ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះស្ថិតនៅចំណុច វាលភ្លក់ និងសេះស្លាប់ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
-បង្រ្កាបបទល្មើសនេសាទ របាំងសាច់អួន ចុះរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង ហើយរក្សាទុកនូវវត្ថុតាងដែលមានគុណភាពល្អ នៅស្នាក់ការ អធិការ ផាត់សណ្តាយ។
ទទួលបានលទ្ធផលរួមមាន:
-របាំងសាច់អួនចំនួន៨ខ្សែ ប្រវែង២០០០ម ឡុកចំនួន៨គ្រឿង
-លូសាច់អួន ចំនួន៨គ្រឿង
-បង្គោល ចំនួន៩០០ដើម
និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន៣០គីឡូ។
-យោងតាមរបាយការណ៍ស្ដីពីការចុះត្រួតពិនិត្យទប់ស្កាត់បង្រ្កាបបទល្មើសជលផលដឹកនាំដោយលោកហុងហ៊ី ប្រធាននាយកដ្ឋានរដ្ឋបាលនិងនីតិកម្ម នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ -បើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ ដោយមានសមាសភាពចូលរួម រដ្ឋបាលជលផលថ្នាក់កណ្ដាលចំនួន ១៧នាក់ អធិការដ្ថានជលផលខាងជើងបឹងទន្លេសាប ចំនួន ៦នាក់ អធិការដ្ឋានខាងត្បូងបឹងទន្លេសាបចំនួន ១៣នាក់ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំចំនួន១៣នាក់ កម្លាំងសរុបចំនួន៤៩នាក់មធ្យោបាយធ្វើដំណើរកាណូតតូចធំចំនួន ១០ គ្រឿង។
-យុទ្ធនាការចុះត្រួតពិនិត្យនៅចំណុចខាងលើនេះសមត្ថកិច្ចជលផលប្រទះឃើញរបាំងសាច់អួនចំនួន ៥៨ខ្សែ ប្រវែង ១០២០០ម៉ែត្រ
-ឡុកសាច់អួន ចំនួន៥០គ្រឿង
-លបលូសាច់អួន ចំនួន៥៨មាត់
-បង្គោល ចំនួន៣៥៥០០ដើម
និងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន១៨០គីឡូក្រាម។
-លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម និងលោកកើត គា នាយអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ និងសុំនូមពរ ដល់បងប្អូន ប្រជានេសាទសូមចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិក្នុងបឹងទន្លេសាបទាំងអស់គ្នា បើបងប្អូន បានជួបរាល់បទល្មើសនេសាទដែលក្រុមបទល្មើសធ្វើការនេសាទខុសច្បាប់សូមបងប្អូនរាយការណ៍មកមន្ត្រីជំនាញដែលនៅជិតលោកអ្នកបន្ទាន់ ដើម្បីចូលរួមទប់ស្កាត់និងបង្ក្រាបឲ្យទាន់ពេលវេលា បើបងប្អូនប្រកបរបរនេសាទនៅតាមដងទន្លេពិសេសនៅចំណុចខាងលើ មេត្តា កុំអោយប្រកបរបរដែលច្បាប់បានហាមឃាត់ព្រោះវាធ្វើអោយ រលាយហិនហោចមច្ឆាជាតិ និងមួយវិញទៀតបងប្អូនត្រូវប្រឈម មុខចំពោះមុខច្បាប់ទៀតផង ដូច្ឆេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទុកជាយូរអង្វែងឱ្យដល់កូនចៅយើងជុំនាន់ក្រោយផង។