ពោធ៌សាត់ ៖ សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ចេញពីប្រជាពលរដ្ឋនិងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកភ្នុំក្រវ៉ាញនិងស្រុកវាលវែងបានឱ្យ…គេហទំព័រក្រាំងមាស…យើងដឹងថា បច្ចុប្បន្នឈ្មួញហ៊ន ផាន្នីកំពង់តែមានឥទ្ធិពលខណះមេឈ្មួញរូបនេះបានដាក់បណ្ដាញប្រមូលទិញឈើស្ទើគ្រប់កន្លែងនៅក្នុង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក និងបន្តដឹកចេញឆ្លងកាត់ ស្រុកភ្នំក្រវាញ ចូលក្រុងពោធិ៍សាត់ ឆ្លងខេត្តកំពង់ឆ្នាំង និងឆ្លងកាត់ខេត្តកំពង់ស្ពឺនិងដឹកចូលលក់ឱ្យក្រុមឈ្មួញនៅរាជធានីភ្នំពេញ ការដឹកជញ្ជូនឈើនេះគេសង្កេតឃើញទៅមុខដោយរលូនគ្មានការរំខានពីសមត្ថកិច្ចតាមដងផ្លូវឡើយ ។ ប្រភពបានបន្តឲ្យដឹងថាថ្មីៗនេះមេឈ្មួញហ៊ន ផាន្នី នៅតែបន្តទំលាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យបណ្ដាញរបស់ខ្លួនគ្រប់ទីកន្លែងប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង…
ព្រៃក្នុងសហគមន៍ចំនួន២កន្លែងស្ថិតនៅស្រុកអណ្ដូងមាសប្រឈមវិនាសកម្ម ខណះមេឈ្មួញឈើ ឈ្មោះគឹម នី(ហៅនីកាចាញ)កំពុងតែប្រមូលឈើដឹកឆ្លងដែនល្បីកក្រើកពេញខេត្តរតនគីរី បែរជាមន្ត្រីជំនាញនិងអាជ្ញាធរ សម្ងុំនៅស្ងៀមមិនចាត់ការ(វិដេអូ)
ខេត្តរតន:គីរី : យោងតាមសេចក្ដីរាយការណ៍ចេញពីប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើនិងអង្គការអភិរក្សការពារព្រៃឈើនៅក្នុងស្រុកអណ្ដូងមាសបាន ឱ្យអង្គភាពសារព័ត៌មាន… ក្រាំងមាស…រស្មីព័ត៌មាន….យើងដឹងថា បច្ចុប្បន្ននេះមានក្រុមឈ្មួញបានចូលកាប់បំផ្លាញព្រៃឈើយ៉ាងធំសម្បើម ដែលគេមើលឃើញថា ព្រៃឈើក្នុងសហគមន៍ចំនួន២កន្លែងដែលទី១.ស្ថិតក្បែរភូមិបាដល ឃុំញ៉ាងនិងទី២.ស្ថិតក្នុងភូមិតាំងសេ(ហៅភូមិម្លូរ)ត្រង់ចំណុចអូកែតក្នុងស្រុកអណ្ដូងមាស ខេត្តរតន:គីរីប្រឈមទៅហ្នឹងវិនាសកម្ម ជាក់ជាមិនខាន។ខណះគេសង្កេតឃើញមានក្រុមមេឈ្មួញរកសុីបទល្មើសព្រៃឈើធំៗនៅក្នុងខេត្តរតន:គីរីដែលដឹកនាំដោយឈ្មោះគឹម នី(ហៅនីកាចាញ)កំពុងល្បីឈ្មោះបោះសម្លេងយ៉ាងខ្លាំងមួយរយះចុងក្រោយនេះ បណ្ដាលឱ្យមានការសង្ស័យថា មេឈ្មួញរូបនេះជាអ្នកកាន់កញ្ចប់ថវិការយកទៅសែនព្រេន ចែកប្រយោជន៍ឱ្យសមត្ថកិច្ចជំនាញនិងអាជ្ញាធរគ្រប់ស្ថាប័នជាប្រពន្ធ័ទើបការកាប់បំផ្លាញព្រៃឈើនិងរកសុីឈើដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកបាតាងនិងច្រកអន្តរជាតិទ្វេភាគីអូរយ៉ាដាវបានដោយរលូនមិនមានការរំខានបែបនេះ។ បច្ចុប្បន្ននេះមេឈ្មួញឈ្មោះគឹម នីហៅនីកាចាញម្នាក់នេះបានសម្រុកដឹកឈើបន្ថែមទៀត ដោយមេឈ្មួញរូបនេះនិងពក្ខពួកបានដើរបំផុសដឹកនាំប្រជាពលរដ្ឋរាប់សិបនាក់ដៃកាន់រណាយន្ត ចូលទៅក្នងព្រៃសហគមន៍ក្នុងស្រុកអណ្ដូងមាសកាត់ឈើហុបធំៗហើយយកគ្រឿងចក្រនិងរថយន្ដតូចធំជាច្រើនគ្រឿងចូលក្នុងព្រៃធ្វើការដឹកជញ្ពូនឈើចេញមកក្រៅហើយធ្វើការដឹកជញ្ជូនបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រកបាតាងនិងច្រកអន្តរជាតិអូរយ៉ាដាវបានដោយសេរីគ្មានការរំខានម្ដងណាឡើយ។ ប្រភពដដែលបន្តឱ្យដឹងបន្ថែមទៀតថា…
ការគ្រប់គ្រងដីព្រៃលិចទឹកនិងតំបន់ដែននេសាទរបស់មន្រ្តីជំនាញនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងនៅមានភាពធូរលុងនៅឡើយ
កំពង់ឆ្នាំង៖ដីព្រៃតំបន់ដែននេសាទដែលជាដែនជម្រកត្រីពងកូនរាប់រយហិកតាកំពុងប្រឈមមុខនិងរលាយហិនហោចក្រោមល្បិចដេកដួលរមួលផ្សំគ្រេចរបស់ក្រុមឈ្មួញ និងមន្ត្រីខិលខូច ជ្រកក្រោមលេសតំបន់អភិវឌ្ឍន៍ចុងកោះដែលត្រូវបានរដ្ឋាភិបាលចេញអនុ បយោគលើដីជាង១៧ហិកតាប៉ុណ្ណោះ ដើម្បីសាងសង់ផ្សារនិងបម្លាស់ទីប្រជាពលរដ្ឋតាមមាត់ទន្លេឡើងគោកដើម្បីកែសោភ័ណ្ឌភាពមាត់ទន្លេខេត្តកំពង់ឆ្នាំង។ បើយើងធ្វើដំណើរទៅកាន់តំបន់ចុងកោះ យើងនឹងសង្កេតឃើញរថយន្តដឹកដីជាច្រើនគ្រឿងធ្វើសកម្មភាពដឹកដីខ្វាត់ខ្វែង ដោយគ្មានច្បាប់ និងមិនបង់សួយសារជូនរដ្ឋឡើយ ដែលក្រុមឈ្មួយចាក់លុបដីបឹង និងដីព្រៃលិចទឹកក្នុងដែននេសាទដើម្បីបម្រើអោយក្រុមឈ្មួញរៀបគម្រោងពុះដីឡូតិ៍លក់យ៉ាងរលូន ចំណេញកប់ក្ដោងចែកគ្នាធ្វើមានធ្វើបានដោយសេរី ខណៈតំបន់នោះមិនទាន់មានអនុបយោគណាមួយស្របច្បាប់នៅឡើយ។ យោងតាមសេចក្តីរាយការណ៍បានអោយដឹងថាដីបឹងសម្រែក និងដិតំបន់ព្រៃលិចទឹកមួយចំនួនទៀតដេលស្ថិតនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងរងនូវការទន្រ្ទានជីកយកអាចម៍យ៉ាងអាណាធិបតេយ្យផ្ទុយពីច្បាប់ស្តីពីរដ្ឋបាលជលផល ស្របពេលគេសង្កេតឃើញមន្ត្រីជំនាញនិងអាជ្ញាធរខេត្ត្តកំពង់ឆ្នាំងរក្សាភាពស្ងៀមស្ងាត់ដែលគេដាក់ការសង្ស័យថាកំពុងតែត្រូវរ៉ូវគ្នាជាប្រព័ន្ធតាមរបៀបអាជ័យធ្លាក់ទឹកហៃអើៗ ។…
មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យ រកឃើញ និងដកហូត ទំនិញខូចគុណភាពមួយចំនួនធំ ពីផ្សារតំបែរ យកទុកកម្ទេចចោល!!
(ត្បូងឃ្មុំ)៖ ទំនិញហួសកាលបរិច្ឆេទ សំបកប៉ោងកំពិត ខូចគុណភាព នៃការប្រើប្រាស់មួយចំនួនធំ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះពិនិត្យរកឃើញ ធ្វើការដកហូតយកទុកកម្ទេចចោល។ ប្រតិបត្តិការរកឃើញទំនិញខូចគុណភាពជាច្រើនមុខខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក តូច…
ឈ្មួញគក់ជេដីពិតជាថ្លើមធំមែន ហ៊ានដកស្លាកផែនទីទីតាំងដីរដ្ឋទៅលក់អោយឈ្មួញផសេងទៀត និងយកឈ្មោះអ្នកមានអំណាចកាងខ្នងរងមុខ ត្រៀមយកគ្រឿងចក្រចូលឈូសឆាយ ផ្ទុយពីលោកម៉េង ហាក់ អះអាងថាជាដីរបស់រដ្ឋ
ឈ្មួញគក់ជេដីពិតជាថ្លើមធំមែន ហ៊ានដកស្លាកផែនទីទីតាំងដីរដ្ឋទៅលក់អោយឈ្មួញផសេងទៀត និងយកឈ្មោះអ្នកមានអំណាចកាងខ្នងរងមុខ ត្រៀមយកគ្រឿងចក្រចូលឈូសឆាយ ផ្ទុយពីលោកម៉េង ហាក់ អះអាងថាជាដីរបស់រដ្ឋ កំពង់ឆ្នាំង៖ ដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋចំនួន៣៩៣ហិកតា នៅចំណុចខ្សាច់ពូន ជាប់ព្រំប្រទល់ភូមិចំនួន៣គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ សហគមន៌មូលដ្ឋាន បច្ចុប្បន្ននេះកំពុងត្រូវបានយារយីពីសំណាក់ក្រុមឈ្មួញគក់ជេរដីយ៉ាងសកម្ម ក្រោមលេសយកឈ្មោះអ្នកមានអំណាចកាងខ្នងរងមុខដែលល្បិចបែបនេះ…
ឈ្មួញគក់ជេរដីថ្លើមធំលក់ដីរដ្ឋម្តងហើយម្តងទៀតមិនចេះរៀងចាល ចុងក្រោយនេះទទួលយកលុយកក់ជាង១០ម៉ឺនដុល្លា
កំពង់ឆ្នាំង៖ ដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋចំនួន៣៩៣ហិកតា នៅចំណុចខ្សាច់ពូន ជាប់ព្រំប្រទល់ភូមិចំនួន៣គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ សហគមន៌មូលដ្ឋាន ត្រូវបានក្រុមឈ្មួញគក់ជេរដីលក់តគ្នាជាបន្តបន្ទាប់ រយៈ ពេលចុងក្រោយនេះ ត្រូវបានក្រុមឈ្មួញ ដកយកស្លាកសញ្ញាបង្ហាញទីតាំងដីរដ្ឋចេញ នុងរៀបចំឯកសារ លក់ទិញ អោយឈ្មួញផ្សេងទៀតជ្រកក្រោមលេសដីទិញពីប្រជាពលរដ្ឋ ខណៈពេលចុងក្រោយនេះ…