ឈ្មួញគក់ជេដីពិតជាថ្លើមធំមែន ហ៊ានដកស្លាកផែនទីទីតាំងដីរដ្ឋទៅលក់អោយឈ្មួញផសេងទៀត និងយកឈ្មោះអ្នកមានអំណាចកាងខ្នងរងមុខ ត្រៀមយកគ្រឿងចក្រចូលឈូសឆាយ ផ្ទុយពីលោកម៉េង ហាក់ អះអាងថាជាដីរបស់រដ្ឋ
កំពង់ឆ្នាំង៖ ដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋចំនួន៣៩៣ហិកតា នៅចំណុចខ្សាច់ពូន ជាប់ព្រំប្រទល់ភូមិចំនួន៣គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ សហគមន៌មូលដ្ឋាន បច្ចុប្បន្ននេះកំពុងត្រូវបានយារយីពីសំណាក់ក្រុមឈ្មួញគក់ជេរដីយ៉ាងសកម្ម ក្រោមលេសយកឈ្មោះអ្នកមានអំណាចកាងខ្នងរងមុខដែលល្បិចបែបនេះ គេតែងយកមកប្រើមានប្រសិទ្ធិភាពផងដែរ។