អាជ្ញាធរស្រុករវៀងនិងមន្ទីរបរិស្ថានខេត្តព្រះវិហារ បានដឹកនាំកម្លាំងចុះទប់ស្កាត់ការកាប់រាន ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិមានប្រសិទ្ធិភាពដែរឬទេ?ខណៈប្រជាពលរដ្ឋរិៈគន់ គោស៊ីស្រូវអស់ទើបធ្វើរបង!!

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង ដឹកនាំដោយលោក ហោ ប៊ុនហួរ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង សហការណ៍ជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ ដឹកនាំដោយ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានស្តីទីខេត្តព្រះវិហារ បានដឹកនាំកម្លាំងធ្វើការចុះត្រួតពិនិត្យការកាប់រាន ទន្រ្ទានដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិ នៅចំណុចជាំពែរ (និយមកាៈ០៤៩៣៥២៩-១៤៦១៨០២) ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងឃុំរមណីយ និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យការកាប់រាន ទន្រ្ទានដីព្រៃធ្វើកម្មសិទ្ធិខាងលើនេះ ធ្វើឡើងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ទៅលោកអភិបាលស្រុករវៀង ទើបលោក ហោ ប៊ុនហួរ ចុះដឹកនាំកម្លាំងសហការ
ណ៍ជាមួយកម្លាំងបរិស្ថាន ចុុះទៅដល់ទីតាំងនោះ ក៏បានឃើញមានការកាប់រាន ទន្រ្ទានដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរពិតប្រាកដមែន។

ប្រតិបត្តិការនេះ ហាក់បីដូចជាមានអ្នកប្រាប់ជនល្មើសដឹងមុន ចាកចេញទៅបាត់ស្រមោល ឃើញតែវត្ថុតាងនៅក្នុងទីតាំងដីខាងលើ មានកូនស្វាយចន្ទី កូនស្វាយ កូនមាន កូនសាវម៉ាវ កូនដូងជាច្រើនកូនសម្រាប់ត្រៀមដាក់ដាំក្នុងដីខាងលើនោះ។

ការចុះត្រួតពិនិត្យខាងលើនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនធ្វើការរិះគន់ចំៗទៅវិញ ដោយមានខ្លះបានលើកឡើងថា ទាល់តែគោស៊ីស្រូវអស់ទើបត្រៀមធ្វើរបង។ ករណីការកាប់ទន្ទ្រានដីព្រៃនៅតំបន់ខាងលើនេះមន្ត្រីបរិស្ថានទីស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរប្រើវិធានការធូរលុងហាក់បណ្ដែតអោយក្រុមល្មើសកាប់ទន្ទ្រានតាមអំពើចិត្តដែលវាផ្ទុយគ្នាស្រឡះរវៀងប្រជាពលរដ្ឋនិងក្រុមឈ្មួញ ខណៈប្រជាពលរដ្ឋក្នុងមូលដ្ឋានយកគ្រឿងចក្រឬត្រាក់ទ័រ ទៅភ្ជួររាស់លើដីស្រែចាស់ដែលពួកគាត់បានអាស្រ័យផល១០ឆ្នាំមានខ្លះ៣០ទៅ៤០ឆ្នាំក៏មានដែរតែមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរធ្វើការបង្រ្កាបដោយមិនលើកលែងឡើយ?។

ប្រជាពលរដ្ឋក៏បានសំនូមពរដល់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ជាពិសេសឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មេត្តាជួយពិនិត្យករណីទៅលើមន្ត្រីបរិស្ថាននៅចំណុចខាងលើនេះផងកំអោយប្រជាជាពលរដ្ឋដាក់ការសង្ស័យតាមរបៀប{កន្ទេលធំបន្លុំដេក}និងខឹងគោវ៉ៃរទេះជាដើម។ អ្វីដែលសារព័ត៌មានយើងបានលើកឡើងខាងលើនេះគឺដើម្បីចូលរួមចំណែកទប់ស្កាត់ធនធានធម្មជាតិឲ្យនៅគង់វង្សនិងដើម្បីដោះស្រាយនូវកង្វល់និងបន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *