ខេត្តកំពង់ឆ្នាំង៖ នៅថ្ង្ងៃទី២១កញ្ញា២០២៣នពលោក ឈាងចានិធី ប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជននិង និតសម្បទា ខេត្តកំពង់ឆ្នាំងនិងសហការីបាននាំយកអំណោយរបស់សប្បុរសធម៍មូលនិធិជនពីការក្រីក្រចែកជូនជនមានពិការភាព១គ្រួសារនិងជនដែលក្រីក្រកំពង់រសនៅជួបការលំបាក់១គ្រួសារនៅតាមសហគមន៍ឃុំដាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
លោក ឈាង ចាន់ធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសប្បទាពិសេសឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារ ដែលតែងតែបានយកចិត្តទុក្ខដាក់លើបងប្អូនជនពិការទាំងអស់បើទោះជានៅទីណាក៍ដោយហើយលោកផ្តាំទៅបងប្អូនប្រជាពលរដ្ឋទាំងអស់កុំរសនៅដោយអស់សង្ឃឹមក្នុងជីវិតអោយសោះ ព្រោះនៅមានថ្នាក់ដឹកនាំនិងអាជ្ញាធរតាមមូលដ្ឋាននៅជាប់ជាមួយបងប្អូន។
លោក ឈាងចាន់ធី រួមនិងសហការរីបាននាំយកអំណោយរបស់សប្បរសធម៍មូលនិធិជនពិការដោយក្នុង១គ្រួសារៗទទួកបាបអង្ក២៥គីឡូក្រាម.មីម៉ាម៉ា១កេះ.ត្រីខ២យួរ. ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ អំបិលអ៉ីយ៉ូត២កញ្ចប់. រួមនិងថវិកា១០ម៉ឺនរៀល ថវិកាសមាគមន៍នារី១០ម៉ឺនរៀល។
លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាអំណោយទាំងអស់ដែលបាននាំយកមកចែកជូនបងប្អូនពិការភាពនៅពេលនេះត្បិតតែមានតិចតួចក៍ពិតមែនតែសប្បុរសធម៍មូលនិធិជនពិការបាននាំយកមកប្រគល់ជូននៅពេលនេះរួមមានអង្ក២៥គីឡូក្រាម សារ៉ុង១ ត្រីខ២យួរ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១កញ្ចប់ រួមនិងថវិការ១០ម៉ឺនរៀលផងដែរ។
ដោយឡែកជនចាស់ជរាក្រីក្រពីរនាក់បងប្អូននៅចិញ្ចឹមចៅកំព្រាពីរនាក់ដែលកំពង់រសក្នុងស្ថានភាពលំបាក់នៅក្នុងភូមិខ្លែងពរ័ ឃុំត្រងិល ស្រុកកំពង់លែងទទួលបានអង្ករ ២៥គីឡូ.មី១កេះ.ទឹកត្រីមួយយួរ.ទឹកស៊ីអ៊ីវមួយយួរ.មុង១.សារ៉ុង២ថវិការ២ម៉ឺនរៀលផងដែរ៕