ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្តតាមនិតិវិធីច្បាប់ក្នុងករណីប្រើប្រាស់និងរក្សាទុក្ខសារធាតុញៀនដោយខុសច្បាប់

  

ក្រចេះ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្នុងករណីប្រើប្រាស់និងរក្សាទុក្ខសារធាតុញៀនដោយខុសច្បាប់ប្រតិបត្តិការបង្រ្កាបនេះដឹកនាំបង្រ្កាបផ្ទាល់ដោយលោកវរះសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុក ឆ្លូងក្រោម ការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណារ៉ាស្នងការនគរបាលខេត្តក្រចេះ បានសហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុក កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន  កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពង្រ និង កម្លាំងប្រជាការពារ ព្រមទាំងមានការសម្រប សម្រួល និតិវិធី ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា  ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ក្រចេះ ។

យោងតាមប្រភពពីសមត្ថកិច្ចចុះទៅបង្ក្រាបក្នុងករណីខាងលើបានប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនេះកាលពីវេលាម៉ោង ១៥.០០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងសមត្ថកិច្ចបានចុះទៅឆែកឆេរក្នុងចំណុចគេហដ្ឋាន របស់ជនជាតិខ្មែរឥស្លាមម្នាក់ ដោយសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ័សថ្លាសង្ស័យគ្រឿងញៀនចំនួន០២កញ្ចាប់តូចនៅក្នុងហោប៉ៅខោឈ្មោះ ស្លេះ សប់អី រួចហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់
ទី១.ឈ្មោះ ស្លេះ សប់អី ភេទ ប្រុស អា ៤៧ ឆ្នាំ ជាជនជាតិ ខ្មែរឥស្លាម
ទី២.ឈ្មោះ យូ សតះ ភេទ ស្រី  អាយុ ៣៣ ឆ្នាំ ជាជនជាតិខ្មែរឥស្លាមមានទីលំនៅភូមិ ពង្រ ១ ឃុំ ពង្រ ស្រុក ឆ្លូង ខេត្ត ក្រចេះ។

សមត្ថកិច្ចបានប្រាប់បន្តទៀតថា បន្ទាប់មកសមត្ថកិច្ចបន្តទៅឆែកឆេរលើផ្ទះជនសង្ស័យបន្ថែមទៀតបានរកឃើញម្សៅក្រាមពណ៍សថ្លាចំនួន០៣កញ្ចាប់ធំ ដោយជនសង្ស័យច្រកក្នុងកំប៉ុងជ័រ​លាក់ទុកក្នុងទូរដាក់ខោអាវ។​

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះសមត្ថកិច្ចបានប្រមូលភស្តុតាងនៅកន្លែងជាក់ស្ដែងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀនចំនួន ០៥កញ្ជប់ (ធំ ០៣ តូច ០២)
២.កូនកន្រ្កៃ ចំនួន ០១
៣ . ទូរស័ព្ទចំនួន២ គ្រឿង (ម៉ាក រេមីណូគា និងចុចពិល ០១ គ្រឿង)
 ៤ . ទុយោ សំរាប់ចូករំលែក ១ នឹងថង់សំរាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានឃាត់ជាបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកឆ្លូងដើម្បីកសាងសុំណុំតាមនិតិវិធីបន្ត៕អត្ថបទ{តាប៉ៃលិន}
          
          

Leave a Reply

Your email address will not be published. Required fields are marked *