ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២៣ លោក ផល សុភាព អភិបាលរងស្រុកនិងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុកបរិបូណ៌លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ លោកសេង ឌី មេប៉ុស្ត៍រដ្ឋបាលឃុំឆ្នុកទ្រូ និងក្រុមការងារ ចុះសំណេះសំណាលសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សសរុបមានគ្នាចំនួន៧០នាក់ នៅសាលាបឋមសិក្សា កំពង់ព្រះ ដែលត្រូវបានខ្យល់កន្ត្រាក់ប៉ើងបើកដំបូលសាលាចំនួន២ខ្នង កាលពីថ្ងៃទី២៨ខែសីហាកន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងនោះក៏បាននាំយកសម្ភារៈមួយចំនួនចែកជូនសិស្សានុសិស្សដោយក្នុងសិស្សម្នាក់ៗទទួលបានរួមមាន សៀវភៅ ប៊ិក បន្ទាត់ ខ្មៅដៃ ទឹកលុប ជ័រលុប ដែកខួង ថវិកា៥០០០៛ ។ ចំពោះលោកគ្រូ អ្នកគ្រូ ទទួលបាន សៀវភៅ ប៊ិក បន្ទាត់ សឺមី សារ៉ុងរួមនឹងថវិកា ២០.០០០រៀល មាតាបិតាសិស្សក្នុងម្នាក់ៗទទួលបានសារ៉ុង ១ ៕ងិន វាសនា