(មណ្ឌលគិរី)៖ លោកប្រធានភូមិប៉ាថា ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ តំណាងឱ្យពលរដ្ឋ”ជនជាតិដើមភាគតិច”រួមនិងលោកប្រធានសហគមន៍ តំណាងឱ្យពលរដ្ឋ”ជនជាតិដើមភាគតិច”នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សរុបចំនួន ១២៨គ្រួសារ។
បានប្ដឹងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋានៅវរៈអន្តរាគមលេខ១ នៃតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី និងឈ្មោះ អឿន ម៉ៅ រួមនិងបក្ខពួក ចូលអភិបាល ខេត្តមណ្ឌលគិរី ដើម្បីឱ្យចាត់ការតាមច្បាប់។
នេះបើយោងតាម បណ្ដឹងរបស់លោកមេភូមិ.ប្រធានសហគមន៍ ធ្វើនៅថ្ងៃទី១៤.០៨.២០២៣ ដែលទើបទទួលបានក្នុងបណ្ដឹងនោះ ក្រុមពលរដ្ឋ”ជនជាតិដើមភាគតិច” បានអះអាងថាៈ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា រួមនិងបក្ខពួក បានបាញ់បោះសេរី និងបាញ់សំឡុតគំរាមកំហែង ពួកខ្លួន ដើម្បីរំលោភយកដី។
សូមជម្រាបថាៈ ដីដែលកំពុងមានទំនាស់យ៉ាងក្ដៅគគុកនោះ មានទំហំរាប់រយហិកតា ត្រង់ចំណុច”អន្លង់ចេក អន្លង់ចាញ់ អូរព្រាល អូរបន្ទាត់”ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជុំវិញបណ្ដឹងមួយនេះ ពលរដ្ឋឈ្មោះ ពៅ ភិនបានបញ្ជាក់ប្រាប់ តាព្រហ្ម ថា៖ កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា និងឈ្មោះ អឿន ម៉ៅ បានទាញកាំភ្លើងវែង មកបាញ់សំឡុតពួកខ្លួនចំនួន០៣គ្រាប់.នៅចំណុច”អន្លង់ចេក”ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ផ្អើលអស់អ្នកភូមិ។
លោក ពៅ ភិន បន្តថាៈ ក្រោយពីបាញ់គំរាមសំឡុតពួកគាត់ហើយនោះមក
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា.ឈ្មោះ អឿន ម៉ៅ និងបក្ខពួកបានលើកគ្នា មករុះរើ និងកាត់រលំផ្ទះ របស់ខ្លួន ត្រង់ចំណុច”អន្លង់ចេក”ស្ថិតនៅភូមិ-ឃុំខាងលើទាំងកម្រោល ដោយគ្មានដីកាសម្រេចពីតុលាការទៀតផង។
ប្រភពដដែលបន្ថែមថា កន្លងមក មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា.ឈ្មោះ អឿន ម៉ៅ និងបក្ខពួក តែងតែធ្វើទុក្ខបុកម្នេញ.ដោយស្ពាយកាំភ្លើងវែង មកបាញ់សំឡុត គំរាមកំហែងបំភិតបំភ័យ អ្នកភូមិជាច្រើនគ្រួសារ ដើម្បីដណ្ដើមយកដី ត្រង់ចំណុចខាងលើស្រស់ៗតែម្ដង។
ខណៈទីតាំងដីទំនាស់នោះ ជាតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ឆ្ងាយពីទីតាំងរដ្ឋបាលឃុំ-ស្រុក ហើយផ្លូវក៏ពិបាកធ្វើដំណើរទៀត។
ជាហេតុនាំ ឱ្យបុគ្គលខាងលើ ឆ្លៀតឱកាស សំឡុតបំភិតបំភ័យ ពលរដ្ឋនៅតំបន់នោះ បានយ៉ាងងាយៗ។
ករណីនេះត្រូវបានលោក អឿន ម៉ៅ បុគ្គលដែលរងការចោទប្រកាន់ ថ្លែងទទួលស្គាល់ថាៈ ពួកខ្លួនពិតជាបានបាញ់ចំនួន០៣គ្រាប់ ប្រាកដមែន
ដោយលោក អឿន ម៉ៅ បដិសេធថាៈ ពួកខ្លួនមិនបានបាញ់ពលរដ្ឋ ឬសំឡុតពលរដ្ឋនោះទេ គឺគ្រាន់តែបាញ់ឡើងលើលេងប៉ុណ្ណោះ។
លោកប្រធានភូមិប៉ាថា ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ តំណាងឱ្យពលរដ្ឋ”ជនជាតិដើមភាគតិច”រួម និងលោកប្រធានសហគមន៍ តំណាងឱ្យពលរដ្ឋ”ជនជាតិដើមភាគតិច”នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សរុបចំនួន ១២៨គ្រួសារ។
បានប្ដឹងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋានៅវរៈអន្តរាគមលេខ១ នៃតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី និងឈ្មោះ អឿន ម៉ៅ រួមនិងបក្ខពួក ចូលអភិបាល ខេត្តមណ្ឌលគិរី ដើម្បីឱ្យចាត់ការតាមច្បាប់។
នេះបើយោងតាម បណ្ដឹងរបស់លោកមេភូមិ.ប្រធានសហគមន៍ ធ្វើនៅថ្ងៃទី១៤.០៨.២០២៣ដែលអង្គភាពយើងទទួលបាន ក្នុងបណ្ដឹងនោះ ក្រុមពលរដ្ឋ”ជនជាតិដើមភាគតិច” បានអះអាងថាៈ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា រួមនិងបក្ខពួក បានបាញ់បោះសេរី និងបាញ់សំឡុតគំរាមកំហែង ពួកខ្លួន ដើម្បីរំលោភយកដី។
សូមជម្រាបថាៈ ដីដែលកំពុងមានទំនាស់យ៉ាងក្ដៅគគុកនោះ មានទំហំរាប់រយហិកតា ត្រង់ចំណុច”អន្លង់ចេក អន្លង់ចាញ់ អូរព្រាល អូរបន្ទាត់”ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជុំវិញបន្ថែមពីនេះលោក សុវិន ហួន ប្រធានសហគមន៍ បានថ្លែងប្រាប់ នៅល្ងាចទី១៦.០៨.២០២៣ថាៈ ស្របពេលដែលពលរដ្ឋ កំពុងប្ដឹងផ្ដល់ និងទទូចសុំជួយរកយុត្តិធម៌។
ស្រាប់តែមានការបង្ហើរពាក្យបោះសម្ដីសំឡុតគំរាមកំហែង មកលើពលរដ្ឋថា” កុំចេះតែហ៊ានប្ដឹង កុំចេះតែហ៊ានធ្វើសាក្សី ប្រយ័ត្នខ្លួនឱ្យមែនទែន កុំយកទុក្ខដាក់ខ្លួនឱ្យសោះ”។
ជាងនេះទៅទៀត ពួកគេបានបោះសម្ដីថាៈ ទោះបីជាក្រុមពលរដ្ឋប្ដឹងដល់ណា ក៏មិនឈ្នះខ្លួនដែរ.ព្រោះរូបគាត់ មានខ្នងបង្អែករឹងមាំ ចាំជួយជ្រោមជ្រែងជានិច្ច។
បើតាមលោក សុវិន ហួន ក្រុមពលរដ្ឋមានការឈឺចាប់ ដោយសារទង្វើ និងសកម្មភាពរបស់ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា និងឈ្មោះ អឿន ម៉ៅ អញ្ចឹងប្រសិនបើ ឯកឧត្ដមអភិបាល ខេត្តមណ្ឌលគិរី មិនអើពើរកដំណោះស្រាយ ឱ្យពួកខ្លួននោះទេ..!។
គឺពួកគាត់មិនសុខចិត្តនឹងទន្វេីក្រុមទាហានដែលគ្មានវិន័យ ចូលមកបង្កជាមួយប្រជាពលរដ្ន ហើយនឹងបន្តប្ដឹង ទៅសម្ដេចតេជោ ហ៊ុន សែន ទៀតជាមិនខានឡើយ!៕ដោយតាប៉ៃ លិន