បទវិចារណកថា៖

ប្រភពបែកធ្លាយមានបុគ្គលម្នាក់បានតាំងខ្លួនជាមនុស្សអស្ចារ្យ ពូកែចាប់កំហុសអ្នកដទៃ មិនចេះមើលកំហុសខ្លួនឯងទាល់តែសោះ ទោះប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនសូវចូលចិត្តស្ទើពេញភូមិក៏ដោយក៏បុគ្គលម្នាក់នោះពុំដែលខ្វល់ឡើយ។

-រិះគន់ក្នុងន័យស្ថាបនា៖សូមអ្នកកុំតាំងខ្លួនជាមនុស្សអស្ចារ្យ គ្រាន់តែបានទទួលភារកិច្ចបន្តិចបន្តួចមកពីថ្នាក់….ចុះជួយតាមមូលដ្ឋាននោះ។
-យោងតាមការបែកធ្លាយ៖ គ្រប់កម្មវិធី អ្នកតែងតែអួតឆ្ការដៃឆ្ការជើង មើលស្រាលអ្នកដទៃមិនចេះស្មើខ្លួន ទោះគេបានចំណាយថវិការចំណាយទាំងកម្លាំងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រយោជន៍ក្នុងមូលដ្ឋាន តែអ្នកមិនដែលលើកទឹកចិត្តឱ្យគេត្រូវម្តងណាឡើយ មានតែពាក្យរិះគន់រិះគន់ជាន់ពន្លិច (និយាយជារួមគឺអ្នកដទៃធ្វើអ្វីមិនចេះត្រូវ) ចំណែកខ្លួនពុំបានធ្វើអ្វីសោះ បានត្រឹមពូកែអែបអបជាមួយថ្នាក់ដឹកនាំប៉ុណ្ណោះ។(នេះជាបំណងល្អ)
🔜បើអ្នកពុំបានប្រព្រឹតដូចករណីខាងលើសូមកុំរើសខ្លួនដាក់ បើធ្លាប់មានកំហុសដូចក្នុងអត្ថន័យខាងលើត្រូវចេះកែប្រែខ្លួន ។ត្រូវចាំពាក្យថា (ចុះជួយមូលដ្ឋាន) គឺចុះជួយប្រជាពលរដ្ឋ ត្រូវស្គាល់សុខទុក្ខរបស់ពួកគាត់ចេះដោះស្រាយជូនពលរដ្ឋទើបប្រជាពលរដ្ឋស្រលាញ់ កុំតាំងខ្លួនជាតួឯក ភ្លេចបណ្ដាំប្រមុខរាជរដ្ឋាភិបាល(មន្ត្រីត្រូវបំរើរាស្ត្រ)ដោយគ្មានលក្ខខណ្ឌ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *