ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃ ច័ន្ទ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃ ទី៦ ខែមេសា ឆ្នាំ ២០២០ នេះលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ លោកមេភូមិឆ្នុកទ្រូនិងមន្រ្តី ប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌បានពាំនាំអំណោយមនុស្សធម៌របស់សាខាខេត្តកំពង់ឆ្នាំង យកទៅចែកជូនដល់គ្រួសារទុរគត ចាស់ជរា មានជម្ងឺ និងគ្រួសារក្រីក្រ រងគ្រោះដោយខ្យល់កន្រ្តាក់របើកដំបូលផ្ទះសរុប ចំនួន៧គ្រួសារ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ក្នុង១គ្រួសារៗទទួលបានអង្ករ២០គក មី១កេសធំ ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងអំបិល១គីឡូក្រាម។
លោកសាំងគឹមស៊នបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា លោកនឹងអំពាវនាវសប្បុរជនដែលមានទឹកចិត្តមនុស្សធម៍ប្រមូលថវិការមន្ថែមទៀត ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រអោយចំគោលដៅ ដើម្បីចូលរួមចំណែកកាត់បន្ថយការខ្វះខាតរបស់ប្រជាពលរដ្ឋ ខណះប្រជាពលរដ្ឋ នៅក្នុងឃុំឆ្នុកទ្រូ ភាកច្រើនប្រឈមនឹងការខ្វះខាតដោយពួកគាត់ ទើបតែបម្លាស់ទីពីទឹកឡើងគោក ថ្មីៗ និងមួយរយះនេះរវល់តែចូលរួម ប្រយុទ្ធប្រឆាំងនៃជំងឺ ឆ្លងវីរុ កូវីដ19 ។
ក្រោយពីទទួលបាននូវអំណោយ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំង៧គ្រួសារ មានទុកចិត្តសប្បាយរីករាយក្រៃលែង ពួកគាត់សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ និងលោកអែល សារឿន មន្រ្តី ប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌ អោយមានសុខភាពល្អអាយុយឺនយូរ នឹងជួបពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លានឃ្លាតឡើយ៕