លោកងិន វាសនា ចាងហ្វាង គេហទំព័រ ក្រាំងមាស ធ្វើការបដិសេធច្រានចោលទាំងស្រុងចំពោះFacebookឈ្មោះ VD7 news ដែលបានបង្ហោះព័ត៌មាន មិនឆ្លុះបញ្ចាំងការពិត រំលោភទៅលើសិទ្ធិអ្នកដទៃ

កំពង់ឆ្នាំង=លោកងិន វាសនា ចាងហ្វាង គេហទំព័រ ក្រាំងមាស បានធ្វើការបដិសេធច្រានចោលទាំងស្រុងចំពោះFacebook​ឈ្មោះVD7 news ដែលបានបង្ហោះអត្ថបទក្នុងន័យវាយប្រហារ លក្ខណះគំនុំ«រិះគន់ជាន់ពន្លិច» សរសេរគ្មានប្រភពច្បាស់លាស់ ក្នុងចេតនាមួលបង្កាច់ ដោយចោទប្រកាន់មកលើរូបលោកថា រត់ការមងគ្របប្រភេទបីជាន់ដើម្បីស្រង់ដើម ចំនួនជិត 10 ទូកនៅចំណុចយុគន្ធរ ឆ្នុកទ្រូ ក្រញ៉ានតូច ក្រញ៉ានធំនោះគឺមិន ឆ្លុះបញ្ចាំងការពិតឡើយ ។ ក្នុងនោះក៏បានសរសេរវាយប្រហារ នាំអោយប៉ះពាល់កិត្តិយស លើកឡើងនូវព័ត៌មានដែលកន្លងផុតចាប់តាំងពីថ្ងៃទី 19 ខែឧសភាឆ្នាំ 2019 មកម្ល៉េះ ក្នុងករណីពាក់ព័ន្ធទំនាស់ជាមួយលោកឧកញ៉ា ទៀវិចិត្រ ដែលនៅក្នុងរឿងនេះ ត្រូវបានលោកឧកញ៉ាទាវិចិត្រដកពាក្យបណ្ដឹង និងធ្វើការសម្របសម្រួល បញ្ចប់រឿងកន្លងផុតយូរខែមកហើយដែរ ។ លោកងិន វាសនាបានបញ្ជាក់បន្ថែមថា លោកគ្រាន់ជាអ្នកកាសែតមិនមានអំណាចអ្វី ទៅគ្របដណ្ដប់លើសមត្ថកិច្ចជំនាញនោះបានដែរ ។

-ការវាយប្រហាររបស់Facebookឈ្មោះ VD7 newsខាងលើនេះ គឺមានចេតនាមួលបង្កាច់​ទាំងស្រុង គ្មានមូលដ្ឋានច្បាស់លាស់ ដោយលោកងិន វាសនាបានចាត់ទុកថា ជាព័ត៌មានគំនុំ ព័ត៌មានក្លែងក្លាយ ដោយមានចេតនាធ្វើឱ្យមហាជនមានការយល់ច្រឡំប៉ះពាល់កិត្តិយសទៅលើរូបលោកយ៉ាងធ្ងន់ធ្ងរ ការចុះផ្សាយរបស់Facebook VD7 news ខាងលើនេះគឺជាឈ្នាន់ បំរើឲ្យបុគ្គលមិនល្អ។

យោងតាមប្រភពពីរនាក់នេសាទមងគ្រប ជាជនជាតិឥស្លាមនៅឃុំឆ្នុកទ្រូបានបង្ហើបឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ 2019 លោករីភារិទ្ធ បានជំរិតទារលុយគាត់ចំនួន 300 ដុល្លារ ប៉ុន្តែនៅឆ្នាំ២០២០នេះ បុគ្គលឈ្មោះ រីភារិទ្ធបានទៅជំរិតទាលុយពីពួកគាត់ចំនួន500 ដុល្លារទៅវិញ តែអ្នកនេសាទមិនព្រមឲ្យ សុំអង្វរត្រឹមតែ 100 ដុល្លារ  ដោយការចរចាមិនត្រូវរ៉ូវគ្នា ទើបបុគ្គលឈ្មោះរីភារិទ្ធម្នាក់នេះ មានចេតនាសរសេរមួលបង្កាច់មកលើលោកងិន វាសនាបែបនេះ។

_ករណីនេះខ្ញុំបាទ ងិន វាសនាសុំឱ្យ Facebookឈ្មោះ VD7 newsដែលបានបង្ហោះព័ត៌មាន ដែល ខ្វះក្រមសីលធម៌និងវិជ្ជាជីវះ គ្មានប្រភពសងខាង ថែមទាំងបង្ហោះព័ត៌មាន និងរូបភាពរបស់ខ្ញុំបាទ ដែលកន្លងហួសតាមរបៀបគំនុំ ។

លោកងិន វាសនាសុំនូមពរទៅម្ចាស់Facebookឈ្មោះVD7 newsធ្វើការ បកស្រាយនិង កែរតម្រូវឡើងវិញ បើមិនដូច្ឆោះទេ និងប្រឹក្សាមេធីវី ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ហើយ។​ ក្នុងនោះលោកងិន វាសនាស្វាគមន៍ជានិច្ចក្នុងការិះគន់ដើម្បីស្ថាបនា យកប្រភពទាំងសង​ខាងធ្វើការចុះផ្សាយអោយមជ្ឈដ្ឋានប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំពិចារណា អ្នកព័ត៌មានគឺជាកញ្ចក់ឆ្លុះ បញ្ចាំងនូវសង្គម មានវិជ្ជាជីវះត្រឹមត្រូវមិនមែនយកកញ្ចក់បែកយកមកឆ្លុះបញ្ចាំង នាំឲ្យប៉ះពាល់ដល់អ្នកដទៃនិងបំភ្លៃការពិតដូចករណីខាងលើនោះឡើយ។

សូមរំលឹកផងដែរ= បុគ្គលឈ្មោះរីភារិទ្ធ ដែលបានតាំងខ្លួនអ្នកកាសែត មានមនុស្សជាច្រើននៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងក៏បានដឹងថា ខណះបុគ្គលម្នាក់នេះ គ្មានក្រមសីលធម៌និងវិជ្ជាជីវៈច្បាស់លាស់ ជាអ្នកកាសែតនោះឡើយ ដោយបុគ្គលម្នាក់នេះគឺជាភាគីទំនាស់យ៉ាងរ៉ាំរ៉ៃជាមួយលោកងិន វាសនានិងធ្លាប់មានបណ្ដឹងនៅតុលាការ កន្លងមក តុលាការខេត្តកំពង់ឆ្នាំងក៏បានសម្រេចចេញសាលក្រម ឱ្យ បុគ្គល រីភារិទ្ធ បង់លុយចំនួន 6 លានរៀលទៅអោយលោកងិន វាសនា និង ១លានរៀលផ្សេងទៀតចូលថវិការដ្ឋនៅក្នុងករណីបរិហារកេរ្តិ៍ ជេរប្រមាថដូចករណីខាងលើនេះដែរ ប៉ុន្តែពេលនេះទៅដល់តុលាការសាលាឧទ្ធរណ៍ហើយ។

Leave a Reply

Your email address will not be published. Required fields are marked *