អាជ្ញាធរខេត្តក្រចេះបានអញ្ជើញចូលរួមកាន់បិណ្ឌទី៩នៅវត្តមណីរង្សីវេសវ័ណ ហៅ(វត្តកាប៉ូ)

ខេត្តក្រចេះ៖នៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២នេះ ឯកឧត្តម វ៉ា ថន អភិបាលគណះអភិបាលខេត្តខេត្តក្រចេះបានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៩នៅវត្តមណីរង្សីវេសវ័ណ ហៅវត្តកាប៉ូ និងបានពាំនាំយកទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងខេត្តក្រចេះ។

នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលគណះអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទថា ៖ កម្ពុជាពិតជាមានសុខសន្តិភាព ស្ថិរិភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនជាថ្នាក់ដឹកនាំ ។

ឯកឧត្តម វ៉ា ថន បន្តថា ៖ រយៈពេលជាង៤០ឆ្នាំ នេះប្រជាពលរដ្ឋរស់នៅបានសេចក្ដីសុខរស់នៅដោយក្តីសប្បាយរីករាយ សុខសុវត្ថិភាព និងទំនុកចិត្តលើកការរីកចម្រើន ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការរស់រានមានជីវិតម្តងទៀត បន្ទាប់ពីរបបប្រល័យពូសាសន៍ ប៉ុល ពត និងបានដោះស្រាយបញ្ហាជម្ងឺកូវីដ-១៩ ក្រោយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងរបស់សម្តេច បានស្រោចស្រង់ជីវិតប្រជាជនទូទាំងប្រទេសកម្ពុជាឲ្យរស់ប្រកបដោយទំនុកចិត្តលើសុខភាពរបស់ប្រជាពលរដ្ឋ ។ ដូច្នេះជាការតបស្នងសងគុណ និងដឹងគុណដល់ប្រមុខរាជរដ្ឋាភិបាល យើងទាំងអស់គ្នាត្រូវបន្តចូលរួមគាំទ្រនូវគោលនយោបាយដឹកនាំរបស់សម្តេច តេជោហ៊ុន សែនមិនងាករ៉េ ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ ពិសេសត្រូវចូលរួមទៅទទួលវ៉ាក់សាំងការពារជម្ថឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាទៅតាមដូសនីមួយៗ និងចូលរួមគោរពច្បាប់បទដ្ឋានគិតិយុត្តនានា និងចូលរួមការពារគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពទាំង៩ចំណុចជាមួយរដ្ឋាភិបាល ត្រូវបញ្ឈប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាដាច់ខាត ដើម្បីឱ្យសហគមន៍មូលដ្ឋានយើងមាន ការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាព ។

ក្នុងឱកាសនោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្ដីរាជការ តាមមន្ទីជុំវិញខេត្តនិងក្រុមការងារចូលរួមទាំងអស់ ក៏បានរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិការ ទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិស កុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមទទួលយកមគ្គផលអានិសង្ឃនេះ បានទៅកាន់ទីឋានបរមសុខ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានប្រគេននូវបច្ច័យចំនួន ៤ លានរៀលសម្រាប់ចូលរួមកសាងទីវត្តអារាមផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *