ខេត្តកំពុងឆ្នាំង៖លោកគ្រូជា ចន្ទសីហា ជាមនុស្សចូលចិត្តធ្វើបុណ្យដាក់ទានទើបកាលពីថ្ងៃទី ១៤ ខែ វិច្ឆិការ ឆ្នាំ២០២១លោកគ្រូបានហែអង្គកឋិនទានចូលវត្តសំរោងកង្រីមានថវិកាសង្កត់ត្រៃចំនួន ៥០ ម៉ឺនរៀល នាឱកាសនោះ លោកគ្រូក៏បានពាំនាំនូវអំណោយរបស់សប្បុរសធម៍និងថវិការផ្ទាល់ខ្លួន យកមកចែកជូនគ្រួសារក្រីក្រចំនួន១២០គ្រួសារស្ថិតនៅក្នុង ភូមិសំរ៉ោង ឃុំពោធ៌ ស្រុកកំពង់លែង ក្នុង១គ្រួសារទទួលបានអង្ករចំនួន៥kg មានមី ត្រីខ ផងដែរ។
លោកគ្រូជា ចន្ទសីហា បានប្រាប់ អង្គភាពគេហទំព័រក្រាំងមាសយើងឱ្យដឹងថ្ងៃ នេះជាលើកទីមួយហើយ ដែលលោកបានមកស្គាល់នៃទឹកដីនៃខេត្តកំពង់ឆ្នាំង ដោយលោកជាអ្នកមានជំនឿទៅលើពុទ្ធសាសនា និងមានការណែនាំពីលោកចាន់ សារិតផងនោះ លោកគ្រូបានធ្វើដំណើរតាមការណូតឆ្លងកាត់ទន្លេចំនួន៣ដែលមានប្រវែងជា៤០០០ម៉ែត្រទើបទៅដល់វត្តសំរ៉ោងកង្រីនិងបានដឹកសម្ភារៈមួយចំនួនចែកជូនគ្រួសារផងដែរ។
លោកគ្រូបានប្រាប់បន្តទៀតថា នៅពេលលោកធ្វើដំណើតាមកាណូតឆ្លងកាត់ទន្លេសំដៅទៅវត្តសំរ៉ោងកង្រីនោះ លោកបានមើលឃើញ ប្រជាពលរដ្ឋក្រីក្រ នៅក្នុងខ្ទមតូចៗលើខ្នងកោះ ចំការ មានខ្ទមខ្លះ មានជញ្ជាំងនិងដំបូលប្រក់ស្លឹកធ្លុះធ្លាយ មើលឃើញមេឃគួរឱ្យអាណិតខ្លាំងណាស់។
-នៅថ្ងៃទី ១៥ ម្សិលមិញនេះលោកគ្រូបានយកថវិការផ្ទាល់ខ្លួនទិញជាសម្ភារះចែកជូនគ្រួសារ ដែលរស់នៅតាមចំការ ចំនួន២០គ្រួសារបន្ថែមទៀតនៅក្នុងចំណុច ពាម(រ)ក្នុងទឹកដីស្រុកកំពង់លែង នៅកោះឬស្សីក្រោមស្ថិតក្នុងភូមិដូនវៀតឃុំកំពង់អុស នៅកោះស្តីការទូស្ថិតក្នុងភូមិពាមឆ្កោកឃុំពាមឆ្កោក ស្រុកជលគីរីក្នុង១គ្រួសារៗទទួលបានអង្ក៥kg មានមី៥កញ្ចប់ ត្រីខ៥កំប៉ុង និងថវិការ១ម៉ឺនរៀល។
-នាឱកាសនោះលោកគ្រូ បានមានប្រសាសន៍ថា ទោះបី សម្ភារៈទាំងនេះមានចំនួនតិចតួចក៏ពិតមែនក៏អាច ជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយរយៈផងដែរ។
-គួរឱ្យត្រេកអរជំនួយប្រជាពលរដ្ឋចំនួន១១គ្រួសារនៅកោះស្តីការទូស្ថិតក្នុងភូមិពាមឆ្កោកឃុំពាមឆ្កោកបន្ទាប់ពីទទួលបានអំណោយពីលោកគ្រូជា ចន្ទសីហារួចហើយ ភ្លាមៗនោះមានជនសប្បុរសធម៍ម្នាក់ឈ្មោះគុណ ប៊ុនធឿនមានទីលំនៅភូមិ ក្បាលកន្លង់ស្រុកជលគីរីបានចំណាយថវិការចូលរួមចំណែក ធ្វើទានជូនយាយៗ១១នាក់ក្នុងម្នាក់ៗនូវទឹកប្រាក់ចំនួន២០០០០៛ផងដែរ។
លោកគុណ ប៊ុនធឿនបានប្រាប់ថា លោកតែងតែមានចិត្តអាណិតអាសូចំពោះបងប្អូនដែលជួបការលំបាកលោកតែងតែធ្វើបុណ្យស្ទើគ្រប់ទីកន្លែង ពេលនេះលោកឃើញលោកគ្រូបរិច្ចាកសម្ភារះជូនគ្រួសារក្រីក្រធ្វើអោយលោកមានចិត្តរំភើបទើបលោកសម្រេចិត្តធ្វើទានជាមួយលលោកគ្រូតែម្ដង។
ការចូលរួមធ្វើទានរបស់លោកគុណ ប៊ុនធឿន
នៅពេលនេះ បានបញ្ជាក់ឱ្យឃើញនូវការបណ្ដុះផ្នត់គំនិតដ៏ល្អ ស្របនឹងពាក្យស្លោកមួយពោលថា( ខ្មែរស្រលាញ់ខ្មែរ) ស្របជាមួយ វប្បធម៍ របស់ថ្នាក់ដឹកនាំរបស់គណះបក្សប្រជាជនកម្ពុជា ដែលតែងតែចុះជួយប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
-ក្រោយពីទទួលបានអំណោយបងប្អូនប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយក្រៃលែងសូមជូនពរលោកគ្រូជា ចន្ទសីហានិងលោកគុណ ប៊ុនធឿនរួមទាំងអ្នកអញ្ជើញចូលរួមជួបតែសេចក្ដីសុខនិងមានសុខភាពល្អរកសុីមានបានប្រកបកិច្ចអ្វីៗសម្រេចបានជោគជ័យដូចសេចក្តីប្រាថ្នានិងជួបពុទ្ធិពរទាំង៤ប្រការគឺ៖អាយុ វណ្ណះ សុខះ ពល្លះ កំុំបីឃ្លាងឃ្លាតឡើយ។