គ្រួសារក្រីក្រ ឈ្មោះមាស សារ៉េន ប្រពន្ធមានជម្ងឺរ៉ាំរ៉ៃ កំពង់ខ្វះថវិការព្យាបាល ទទួលបានអំណោយពីលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងថវិការបស់សប្បុរសជនជាអនុសាខាបក្សភូមិឆ្នុកទ្រូ ចំនួន ១៧ ម៉ឺនរៀល

ខេត្តកំពង់ឆ្នាំង : -នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ នេះ លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានប្រមូលថវិការពី ជនសប្បុរសធម៍ ជាអនុសាខាបក្សភូមិឆ្នុកទ្រូ ចំនួន១៧០០០០៛យកទៅជួយ គ្រួសារទីទាល់ក្រប្រពន្ធមានជម្ងឺរ៉ាំរ៉ៃ មួយគ្រួសារឈ្មោះមាស សារ៉េនអាយុ៤២ឆ្នាំ មានទីលំនៅចំណុចខាងលើសាលាដំណាក់ដើមចង្កែងស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយប្រពន្ធ ឈ្មោះសូ រឹម អាយុ ៥១ឆ្នាំ មានជម្ងឺឈឺធ្ងន់កំពង់សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកបរិបូណ៌ ដោយខ្វះថវិការ ។

-ក្រោយពី ទទួលបានសេចក្តី រាយការណ៍
ពីអនុសាខាបក្សភូមិ និងជំនួយការភូមិឆ្នុកទ្រូ លោកសាំង គឹមស៊នបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៥០០០០៛ និងបានសហការជាមួយ ពីជនសប្បុរសធម៍ជា
អនុសាខាបក្សភូមិ ចំនួន១២០០០០៛សរុបចំនួន១៧០០០០៛ ។

-សមាសភាពអ្នកចូលរួមជាថវិការទាំងអស់រួមមាន៖
-ទី១.លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ថវិការ ៥០០០០៛។
-ទី២.លឹម ឃឿន ជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ ឆ្នុកទ្រូ ថវិការ ២០០០០៛។
-ទី៣..លោកអ៊ុំ សាវ៉ាត ហៅ(បារាំង) ជាអនុសាខាបក្សភូមិឆ្នុកទ្រូ ថវិការ១០០០០៛។
-ទី៤.ហ៊ានសុី ណេន ជាអនុសាខាបក្សភូមិឆ្នុកទ្រូ ថវិការ១០០០០៛។
-ទី៥.លោកសុឹម សុភា ជាអនុសាខាបក្សភូមិឆ្នុកទ្រូ ថវិការ១០០០០៛។
-ទី៦.លោកសោម កុសល់ជាអនុសាខាបក្សភូមិឆ្នុកទ្រូថវិការ១០០០០៛។
ទី៧.លោកលី វិចិត្ត ជាអនុសាខាបក្សភូមិ ឆ្នុកទ្រូ ថវិការ១០០០០៛។
-ទី៨.លោកពិន ដាណេ ជាអនុសាខាបក្សភូមិ ឆ្នុកទ្រូ ថវិការ១០០០០៛។
-ទី៩ .លោកវ៉ន វ៉េត ជាអនុសាខាបក្សភូមិ ឆ្នុកទ្រូ ថវិការ១០០០០៛។
-ទី១០.លោក វ៉ន វ៉ាន់ជាអនុសាខាបក្សភូមិ ឆ្នុកទ្រូ ថវិការ១០០០០៛។
-ទី១១.លោកអុី ចិនជាអនុសាខាបក្សភូមិ ឆ្នុកទ្រូ ថវិការ២០០០០៛។

-នាឱកាសនោះ លោកសាំង គឹមស៊ន បានមានប្រសាសន៍ថា ទុក្ខលំបាករបស់បងប្អូនគឺជាទុក្ខលំបាករបស់លោក ដែលជាអាជ្ញាធម៌ទីណាមានប្រជាពលរដ្ឋជួបការលំបាកទីនោះគឺមាន សប្បុរសធម៍ ដែលកើតចេញពីគណៈបក្សប្រជាជនកម្ពុជា ចុះសួសុខទុក្ខនិងផ្ដល់អំណោយ ជូនបងប្អូនជាក់ជាមិនខាន ដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ ។
-លោកសាំង គឹមស៊ន បានបន្តទៀតថា ថវិការនៅពេលនេះមានចំនួនតិចតួច ក៏ពិតមែន តែអាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនបានមួយរយៈដែរ បើថ្ងៃក្រោយបងប្អូនជួបការលំបាកដោះស្រាយអ្វីមិនចេញ សូមរាយការណ៍ មកបន្តទៀត តាមរយៈអនុសាខាបក្សភូមិ តាមរយៈលោកមេភូមិ អនុភូមិ ឬតាមរយៈជំនួយការភូមិ លោកនឹងជួយជាបន្តបន្ទាប់ទៀត លោកមិនទុកចោលឲ្យបងប្អូនរស់នៅឯកាខ្វះភាពកក់ក្ដៅឡើយ។

-ក្នុងនោះលោកសាំង គឹមស៊ន បានផ្ដាំផ្ញើ ទៅ ដល់អនុសាខាបក្សភូមិ លោកមេ ភូមិ អនុ ភូមិ និង ជំនួយការ ភូមិទាំង៣ ក្នុងឃុំឆ្នុកទ្រូ ត្រូវយកចិត្តទុកដាក់តាមដាន ទៅលើគ្រួសារនីមួយៗឲ្យបានច្បាស់លាស់ បើមានគ្រួសារណាជួប នូវទុក្ខលំបាកដែលមិនអាចដោះស្រាយបាន សូមរាយការណ៍ ជូនលោកជាមេឃុំ ជាបន្ទាន់ ដើម្បីឲ្យលោក រកដំណោះស្រាយ ជូនពួកគាត់ឱ្យទាន់ពេលវេលា លោកមិនបណ្ដោយឲ្យ មានប្រជាពលរដ្ឋក្នុងឃុំរបស់គាត់ ណាម្នាក់ស្លាប់ដោយការខ្វះខាតស្បៀងអាហារនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *