កំពង់ធំ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ អាជ្ញាធរ ឃុំផាត់សណ្តាយ និងមន្ត្រីពាក់ព័ន្ធរួមទាំងប្រធានភូមិទាំងបី ដឹកនាំដោយលោក ហេង មនោ មេឃុំផាត់សណ្តាយសរុបមានគ្នាចំនួន១៦នាក់ ស្រី ០១នាក់មធ្យោបាយកាណូតតូចធំចំនួន៥គ្រឿង ។ បានចុះបាញ់ថ្នាំសម្លាប់មេរោគកូវិដ-១៩ តាមផ្ទះប្រជាពលរដ្ឋ នៅភូមិផាត់សណ្តាយ ភូមិកំពង់ចម្លង និងភូមិ នាងសាវ ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដោយមានការជួយឧបត្ថម្ភពីលោក ហម ហ៊ុន នាយខ័ណ្ឌរដ្ឋបាលជលផល កំពង់ធំ។
-ក្នុងប្រតិបត្តិការចុះបាញ់ថ្នាំសម្លាប់មេរោគកូវិដ-១៩នេះសមាសភាពចូលរួមមាន៖
១.លោក ហេង មនោ មេឃុំផាត់សណ្តាយ
២.លោក ទ្បេង សុខ ជំទប់ទី1
៣.លោក ឃន ស្រីុវ ជំទប់ទី2
៤.លោក ទិន ជា សមាជិកក្រុមប្រឹក្សាឃុំ
៥.លោក ចាវ កុងម៉េង នាយរងខ័ណ្ឌ
រដ្ឋបាលជលផល កំពង់ធំ
៦.លោក ចាន់ ឃីវ មន្រី្តការរិយាល័យ
ចរាចរណ៍ផ្លូវទឹក
៧.លោកស្រី ខាត់ សុខុម មន្រី្តទទួលបន្ទុក
កិច្ចការនារី និងកុមារឃុំ
៨.លោកមេភូមិ ទាំង 3 (កំពង់ចម្លង.នាង
សាវ. ផាត់សណ្តាយ)
៩.លោក នី វ៉ាន់ណៃ ជំនួយការ រដ្ឋបាលឃុំ
១០.មន្រី្តរដ្ឋបាលជលផល សង្កាត់ចនួន ៣នាក់ផងដែ។
-នាឱកាសនោះលោក ហេង មនោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលចូលក្នុងសហគមន៍របស់យើង ។
-ជាក់ស្ដែង នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១នៅមណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ខេត្តកំពង់ឆ្នាំង អ្នកទៅពីភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ឈ្មោះកង ហេង ភេទស្រី អាយុ ៦០ឆ្នាំបានទទួលមរណៈភាពដោយសារជំងឺកូវីដ.១៩ គួរឲ្យសោកសង្រេងក្រៃលែងមកដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា នេះក្នុងឃុំផាត់សណ្ដាយយើងរកឃើញវិជ្ជមានសរុបចំនួន៧នាក់និងស្លាប់ម្នាក់ ដូច្នេះយើងត្រូវរួមគ្នាប្រយ័ត្នប្រយែងថែមទៀត។
ក្នុងនោះលោកបានមានប្រសាសន៍ ផ្ដាំផ្ញើម្ដង ហើយ ម្ដងទៀត សូមបងប្អូនទាំងអស់មេត្តា ចូលរួមយកចិត្តទុកដាក់ការពារខ្លួន ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល (៣ការពារ និង ៣កុំ) ៖
-៣(ការពារ)
១.ពាក់ម៉ាស់
២.លាង ដៃ
៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ។
-(៣កុំ)
១.កុំចូលទៅកន្លែងបិទជិត
២.កុំទៅកន្លែងដែលមានមនុស្សច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម ឲ្យបានខ្ជាប់ខ្ជួន៕ ដោយងិន វាសនា