ខេត្តកំពង់ឆ្នាំង ៖គ្រួសារក្រីក្រ បានកើតកូនភ្លោះចំនួន 3 នាក់ សូមអំពាវនាវដល់សប្បុរជនមេត្តាជួយជាអំណោយដើម្បីសម្រាលទុក្ខលំបាក ខណៈគ្រួសារមួយនេះ មានជីវភាពខ្វះខាតនិងកំពុងជួបការលំបាកជាខ្លាំង បន្ទាប់ពីអាជ្ញាធរបានបម្លាស់ទីពួកគាត់ពីទឹកអោយឡើងមករស់នៅលើគោកវិញ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
យោងតាមអ្នកគ្រូពេទ្យបានប្រាប់ឲ្យអង្គភាព គេហទំព័រ ក្រាំងមាសយើងថា កូនភ្លោះទាំង3នាក់ខាងលើនេះ បានកើតនៅវេលាម៉ោង 6 និង 50 នាទីព្រឹកថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2021នេះសុទ្ធសឹងជាក្មេងប្រុស ដែលត្រូវជាចៅ ចៅទួត ចិញ្ចឹមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានប្រសូតក្នុងគ្រួសារប្រជានេសាទក្រីក្រ ដែលមានម្ដាយឈ្មោះលេងស្រីវន្ត័ អាយុ 40 ឆ្នាំ និងឪពុកឈ្មោះឡុង ហុកសេងអាយុ 41 ឆ្នាំ រស់នៅ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
-តាមការរៀបរាប់ពីឪពុកម្តាយកូនភ្លោះទាំង៣នាក់ បានឱ្យដឹងថា ក្នុងកំណើតកូនភ្លោះ៣នាក់នេះ ពួកគាត់ធ្លាប់ទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឃើញមានកូនភ្លោះតែ២នាក់ទេ តែដល់កើតមក ស្រាប់តែមានកូនដល់ទៅ៣នាក់ ហើយនេះជាការសម្រាលកូនលើកទី៣ហើយ ។
- កូនភ្លោះទាំង៣នាក់ ត្រូវបានគ្រូពេទ្យដាក់ឈ្មោះអោយ ទី.1 ឈ្មោះស្រី ពិសិដ្ឋ មានទម្ងន់ 2;5 គីឡូក្រាម
- ទី.2 ឈ្មោះស្រី ចំណាន និងកូនទីបីឈ្មោះស្រីរស្មី មានទម្ងន់ 2;4 គីឡូក្រាម
- ទី.3 ឈ្មោះស្រីរស្មីទម្ងន់ 2;4 គីឡូក្រាម ។ គាត់ថា សម្រាលកូន៣ដងបានដល់ទៅ5នាក់ កូនច្បងស្រី ជាបន្ទុកធ្ងន់ណាស់សម្រាប់ជីវភាពខ្វះខាត ដូចគាត់សព្វថ្ងៃនេះ ៕